កន្ត្រៃ ស្និត កាំបិតកោរ

ប្រែរូបជាកិច្ចមួយដែលត្រូវធ្វើបន្ទាប់ពីបូជាបុគ្គលរួចសព្វ។ និយាយយ៉ាងខ្លី គឺថាប្រែរូបឲ្យបុគ្គលនោះមានរូបថ្មី ដើម្បីទៅចាប់កំណើតថ្មី។

11270427_741720499273840_7169233668875610552_o
កិច្ចប្រែរូបនៅវត្តរុន

ជាកិច្ចមួយ ដូច្នេះត្រូវមានជមមួយដោយឡែកដែរ។ ជមនោះហៅថា ជមប្រែរូប។ បើនិយាយពីគ្រឿងរណ្តាប់ គឺដូចលោកអ្នកបានឃើញនឹងភ្នែកថា ឥតមានអ្វីខុសប្លែកខ្លាំងពីជមដទៃ។ តែបើពិនិត្យឲ្យមែនទែន ជមនោះមានរណ្តាប់ពិសេសដោយឡែកដែលអ្នកស្រុកហៅថា «កន្ត្រៃ ស្និត កាំបិតកោរ»។

This slideshow requires JavaScript.

«កន្ត្រៃ ស្និត កាំបិតកោរ»ធ្វើពីដើមចេកចិតជារាងដូចកន្ត្រៃ ក្រាស់ កាំបិតកោរ និងកញ្ចក់ផង។ របស់ទាំងនេះ អាចារ្យយកធ្វើជាឧបកិច្ចកាត់ឲ្យបុគ្គលដែលប្រែរូបរួចហើយ ដូចកាត់សក់ឲ្យមនុស្សដូច្នេះដែរ ជួនកាលបាញ់ទឹកអប់ឲ្យទៀតក៏មាន។ ពេលកាត់នោះមាននិយាយផងដែលខ្ញុំនឹងដាក់នៅប្រធានបទផ្សេង។

Advertisements