កួចព្រលឹង ឬកួចដៃ

ខ្មែរជឿថា ព្រលឹងមនុស្សមាន១៩ ហេតុនេះហើយ ទើបយើងតែងឮពាក្យថា«ព្រលឹងប្រាំបួនដណ្តប់សព្វគ្រប់»។ មនុស្សម្នាក់ៗមានព្រលឹង១៩ បើរលុះបាត់មួយ ឬច្រើនក្តី គេជឿថាអ្នកដែលរលុះព្រលឹងនឹងឈឺស្គមរីងរៃពុំខានឡើយ។ បើឲ្យអាចារ្យដេញខែថ្ងៃឃើញថាដូច្នេះមែន នោះគេត្រូវធ្វើកិច្ចហៅព្រលឹងឲ្យអ្នកឈឺនោះ។11038389_736392909806599_1069565502634114558_o

ពាក្យហៅផ្សេងពីនេះមួយទៀតគឺ ពេលឃើញក្មេងខ្លះធំធាត់ស្រស់បស់ គេក៏និយាយថា«ក្មេងនេះមានព្រលឹង» ត្បិតក្មេងនេះពុំឈឺអ្វី។ ទុកមួយអន្លើសិន ខ្ញុំនឹងនិយាយរឿងនេះលើកក្រោយបន្ថែម។

11084234_736392803139943_6596716761310518248_o

ឥឡូវសូមងាកមកមើលរឿងនេះសិន អ្នកសៀមរាបនៅតាមទីជនបទស្រែចម្ការ កាលណាគេចងអំបោះដៃឲ្យនរណាម្នាក់។ ពុំគ្រាន់តែចងនោះទេ តែមានបង្កប់ន័យទាក់ទងនឹងព្រលឹងនេះ។ ពេលដែលគេចងដៃឲ្យនរណាម្នាក់នោះ ចាស់ៗ(ដែលធ្លាប់ឃើញគឺស្រីៗ)ចងដៃអំបោះឲ្យ ហើយក៏បន្ទរពាក្យស្រូបព្រលឹងថា «មកវើយ…! ព្រលឹងប្រាំបួនដណ្តប់សព្វគ្រប់នៅរក្សារូប រក្សាអង្គ រក្សាកូនរក្សាចៅ នៅផ្ទះធំ សំណុំសំណកចេញមកត្រាវ ដំឡូង ដេកគងអន្ទាក់ខ្លា ភ្ញាក់កាលណាហូបកាលនោះ» ឬសូត្រខុសគ្នាបន្តិចពីនេះ សូមស្តាប់

11155167_736393683139855_1064714541030358468_o

ពាក្យបន្ទរមានច្រើនបែបច្រើនយ៉ាង តែន័យសំខាន់ហាក់ដូចកុំឲ្យព្រលឹងរលុះទៅណាបាន។ អ្នកហៅច្រើនជាស្រីប្រហែលមកពីសម្លេងស្ត្រីស្រទន់ផ្អែមជាងបុរស។

11149653_736394409806449_3108183700758462671_o

កួចព្រលឹងនេះសោតក៏ច្រើនតែធ្វើក្នុងពិធីកាត់គ្រោះនៅពេលដែលសាមីពិធីឈឺធ្ងន់។ គេធ្វើកិច្ចហៅព្រលឹងតែម្តង ហើយភាគច្រើនដែលខ្ញុំធ្លាប់ឃើញច្រើនតែជាព្រះសង្ឃ និងមានស្ត្រីនៅចាំបន្ទរពីក្រោយពីដែលឮពាក្យថាព្រលឹងម្តងៗ។ សូមស្តាប់ពាក្រសូត្រហៅព្រលឹងដោយព្រះសង្ឃនៅវត្តត្រាច

Khmer believes human has 19 souls in a body. If they lose one of them, they will get sick. So the soul needs to be called to return to the body to avoid of sickness.

#CallingtheSoul

Advertisements