គ្រូល្ខោនស្បែកធំ

ធម្មតាមុននឹងសម្តែង គេត្រូវរៀបចំថ្វាយគ្រូសិន។ គ្រូខាងភ្លេង គ្រូខាងល្ខោន គ្រូខាងរបាំ គ្រូខាងចាក់ចេក…។

អ្នកប្រាជ្ញខាងវិជ្ជាខ្មែរតែងពន្យល់គ្រូទាំងនោះភ្ជាប់នឹងព្រះពិស្ណុការ ដែលជាព្រះខាងជាងលើគ្រូជាងទាំងឡាយ។ ជួនកាល គ្រូនោះពុំមែនជាព្រះពិស្ណុការទេ តែជាព្រះឥសូរ-ឥសី។

គ្រូស្បែកធំ
គ្រូស្បែកធំ

ឧ. ក្នុងរឿងល្ខោន បុត្រាស្តេចតែងទៅរៀនវិជ្ជាការគម្ពីរសាស្ត្រាពីលោកគ្រូ ព្រះមុនីឥសីនៅកណ្តាលព្រៃ។ តែកាលណានិយាយពីរឿងរៀនសិល្បសាស្ត្រ គឺពុំដែលឃ្លាតឆ្ងាយពីតាឥសី។ លោកគ្រូ អាំង ជូលាន ធ្លាប់យករឿងនេះមកបកស្រាយទាក់ទងនឹងព្រះរាំ(ព្រះឥសូរ)។

DSC01367
ក្រុមល្ខោនស្បែកសំពះគ្រូ

នៅទីនេះ រាល់ពេលមុនសម្តែង តាចាស់ជាងគេម្នាក់ជាអ្នករៀបចំថ្វាយគ្រូនេះ ថ្វាយជមមួយ អុជទៀនជាប់នឹងរូបស្បែកនោះ(ធ្វើឲ្យភ្លឺ, ធ្វើឲ្យមានជីវិត)។​ រួចយកស្លឹកម្លូមកពន្លត់ទៀន ហើយបង្ហើរផ្សែងដាក់រូបស្បែកទាំងបី។ ក្រោយមក អ្នកត្រូវសម្តែងទាំងអស់មកសំពះជុំគ្នាទើបចាប់សម្តែង។ ឯគ្រូល្ខោនស្បែកធំនេះមានបីសំខាន់ៗមាន ព្រះឥសូរ តាឥសី និងព្រះនារាយណ៍ ដែលសុទ្ធជាព្រះដែលរាំ។ ត្រង់មានឥសីគឺឥតប្លែកទេ ព្រះក្នុងសិល្បៈខ្មែរ ព្រះឥសូរជួនកាលបង្ហាញជារូបឥសី។

ចម្លាក់ត្រីមូត៌ិ
ចម្លាក់ត្រីមូត៌ិ

(ពិបាកយល់ មកពីអ្នកពន្យល់)