ប្រក្រតីទិនពិធីធំៗក្នុងតំបន់អង្គរ

រៀងរាល់ឆ្នាំ អ្នកស្រុកអង្គរតែងធ្វើពិធីបុណ្យផ្សេងៗ។ បុណ្យខ្លះជាបុណ្យរបស់ភូមិទាំងមូល(ឧ.បុណ្យចូលឆ្នាំ, ឡើងអ្នកតា, ឆ្លងចេត្រ, ភ្ជុំបិណ្ឌ…) និងបុណ្យដែលធ្វើសម្រាប់បុគ្គលណាមួយ (ឧ.កាត់គ្រោះ, បួសនាគ…)។ យ៉ាងណាមិញ បុណ្យខ្លះធ្វើសម្រាប់បុគ្គលមែន ក៏ធ្វើឲ្យសង្គមរវល់ទាំងអស់គ្នា ដ្បិតពេលធ្វើម្តងៗ អ្នកភូមិផងរបងជាមួយមិនដែលមើលតែនឹងភ្នែកទេ។

Monthly cultural practices

ខាងក្រោមជាប្រក្រតិទិននៃពិធីបុណ្យដែលគេធ្វើជាទូទៅ។ ខ្ញុំធ្វើឲ្យវារាងមូល ព្រោះក្នុងគំនិតថា វិលទៅវិលមក តាមវដ្តនៃរដូវប្រាំង និងវស្សា។ តាមធម្មតា ការរើសថ្ងៃពិធីបុណ្យនីមួយៗតែងគន់គូរតាមចន្ទ្រគតិ ជួនកាលអាស្រ័យ អ្នកភូមិទំនេរថ្ងៃណាក៏រើសថ្ងៃនោះ។

ទាំងនេះជាការសង្កេតទូទៅ។ បើសិនយើងចង់ពិនិត្យឲ្យលំអិត យើងគួរបែកចែកជារដូវ២ធំៗសិនគឺ ប្រាំង និងវស្សា សឹមយើងចែកវាទៅតាមខែនីមួយៗនៃចន្ទ្រគតិ។ ធ្វើដូច្នេះ យើងនឹងអាចពិនិត្យបានវែងឆ្ងាយ។

Advertisements