ប្រយាគស្រុកខ្មែរ

នៅស្រុកមានកន្លែងមួយដែលគេស្គាល់ថា «អល្លាហាពាទ»។ អល្លាហាពាទជាកន្លែងដែលមានប្រយាគ ពោលគឺ ទន្លេគង្គា និងយមុនាប្រសព្វគ្នា(មើលផែនទី)។ តែក្នុងជំនឿ គេគិតថាមានទន្លេបីឯណោះដែលប្រសព្វគ្នាដោយបូកនឹងទន្លេសរស្វតីមួយទៀត ហើយនៅស្រុកក្លឹង្គមានទាំងឆ្លាក់ចម្លាក់ផង។ អ្នកស្រុកក្លិង្គគោរពលើបូជនីយដ្ឋាននេះណាស់ ហើយគេតែងធ្វើធម្មយាត្រាទៅងូតទឹកទីនោះដើម្បីជម្រះបាបកម្ម។ មើលរូបឃើញថា មានមនុស្សចូលរួមច្រើនសន្ធឹក។ ចុះនៅស្រុកខ្មែរ?

រីឯស្រុកខ្មែរមានប្រយាគអញ្ចឹងដែរ។ មានអីតែស្រុកឥណ្ឌា ស្រុកខ្មែរក៏មានប្រយាគដែរ ហើយមានដល់ទៅបី។ ដូចនៅសិលាចារឹកប្រាសាទព្រះខ័នដែលចារនៅស.វទី១២ថា

«ប្រយាគជាកន្លែងពិសិដ្ឋ ត្បិតមានទឹកពិសិដ្ឋ២ហូរចូលគ្នាដើម្បីលាងជម្រះសភាវទាំងពួង តែបើនិយាយពីនគរជ័យស្រីវិញ គឺកាន់តែពិសិដ្ឋ ត្បិតមានទឹកពិសិដ្ឋដល់ទៅបី-ព្រះពុទ្ធ ព្រះឥសូរ និងព្រះនារាយណ៍-»។

អ្នកប្រាជ្ញខាងវិជ្ជាខ្មែរគ្រប់គ្នាជឿថា នគរជ័យស្រីជាឈ្មោះដើមរបស់ប្រាសាទព្រះខ័ន។ ដោយសារប្រាសាទជារចនាសម្ព័ន្ធរបស់ប្រាសាទព្រះខ័នផងនោះធ្វើឲ្យអ្នកប្រាជ្ញខ្លះយល់ថា កន្លែងដែលពិសិដ្ឋទាំងបីនោះគឺនៅប្រាសាទនាគព័ន្ធ។ ត្បិតទីនេះមានចម្លាក់លិង្គ១០០០ដែលតំណាងព្រះឥសូរ, រូបចម្លាក់ពុទ្ធប្រវត្តិនៅប្រាង្គកណ្តាល និងព្រះនារាយណ៍ផ្ទុំ។ សេចក្តីសន្និដ្ឋានមួយក្នុងចំណោមការសន្និដ្ឋានផ្សេងៗរបស់អ្នកប្រាជ្ញស្នើថា សិលាចារឹកនោះប្រហែលចង់សំដៅទៅលើស្រះប្រាសាទនាគព័ន្ធ។

តែក៏សូមកត់សម្គាល់ដែរថា នៅស្រុកឥណ្ឌាមានទន្លេ២ប្រសព្វគ្នាក៏ពិតមែន តែក្នុងគំនិតឥណ្ឌានោះ ប្រយាគ គឺមានទន្លេគង្គា ទន្លេយមុនា និងទន្លេសរស្វតិប្រសព្វគ្នា។

និយាយទាំងប៉ុន្មានខាងលើនេះគឺជាការសន្មត ឬការប្រតិស្ថានទីពិសិដ្ឋដែលមាននៅស្រុកឥណ្ឌា ឲ្យមានលើទឹកដីខ្មែរ។ ឥលូវយើងក្រឡេកមើលផ្នែកចម្លាក់វិញ ដែលធ្លាប់បង្ហាញដោយ លោក អាន រស្មី

ក្នុងបុរាណដ្ឋានសម្បូណ៌ព្រៃគុកមានប្រាសាទជាច្រើន ដ្បិតទីនេះជាអតិតទីក្រុងធំមួយនាសម័យមុនអង្គរ។ នៅប្រាសាទមានសិលាចារឹកនិយាយអំពី«ប្រយាគេស្វរ»=«ប្រយាគ+ឥស្វរ»។ ប្រយាគេស្វរ គឺជាឈ្មោះទេពដែលគេធ្វើឃើញក្នុងសិលាចារឹក នៅស៊ុមទ្វារប្រាសាទលាងព្រះ។ យើងពុំមានស្លាកស្នាមដើម្បីសន្និដ្ឋានថាតើមានរូបប្រតិមាយ៉ាងណាទេ ប៉ុន្តែយើងជឿថា ពិតជាមានរូបសម្រាប់ថ្វាយបង្គំ ឬធ្វើពិធី។

អ្វីដែលគួរកត់សម្គាល់មួយទៀតនោះគឺ នៅស្រុកឥណ្ឌា គេនិយមធ្វើរូបនាងគង្គា និងនាងយមុនានៅអមសងខាងច្រកចូលប្រាង្គប្រាសាទ។ យើងដឹងច្បាស់ ព្រោះសិល្បករឆ្លាក់ទេវីទាំង២គង់លើជំនិះរៀងៗខ្លួន។ នាងគង្គាជិះម្ករ និងនាងយមុនាជិះអណ្តើក។ បើយើងយកចំណុចនេះមកពិចារណាលោមើល យើងអាចកាត់ស្មានបានថា ប្រហែលគេចង់និមិត្តក្នុងន័យថា ប្រាសាទក៏ជាទីពិសិដ្ឋមួយដែរ។ ទីពិសិដ្ឋនេះ គឺប្រយាគ។

រូបថតចាស់របស់បារាំងថតនៅប្រាសាទមួយក្នុងតំបន់សម្បូណ៌ព្រៃគុកបង្ហាញអំពី រូបចម្លាក់នាងយមុនានៅពីមុខច្រកចូលប្រាសាទមួយ។ រីឯរូបនៅស៊ុំទ្វារម្ខាងទៀតបាត់ តែយើងអាចសន្និដ្ឋានថា ជារូបនាងគង្គា។ ដូច្នេះ ប្រាសាទនេះគឺជា ប្រយាគ នោះឯង។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s