ពាក្យសូត្រចាប់បាយបិណ្ឌ

បុណ្យភ្ជុំបិណ្ឌ (ដុំបាយ, Riceballs)ជាបុណ្យដែលធំជាងគេបង្អស់ក្នុងប្រពៃណីខ្មែរ ត្បិតត្រូវប្រើពេលដល់ទៅកន្លះខែ។ អ្នកស្រាវជ្រាវភាគច្រើនសុទ្ធតែយល់ស្របគ្នាថា នេះជាទំនៀមអ្នកកាន់សាសនាព្រាហ្ម ដែលធ្វើឡើងសម្រាប់ជួយឲ្យខ្មោចបានទៅចាប់ជាតិថ្មី។
IMG_1415

តែសព្វថ្ងៃ ទំនៀមនេះមកទុំនៅតាមវត្តអារាម ត្បិតសព្វថ្ងៃ ទីសក្ការៈសំខាន់ក្នុងន័យសាសនារបស់ខ្មែរគឺវត្តអារ៉ាម។ អំពីភ្ជុំបិណ្ឌ សូមមើលបាឋកថារបស់លោកគ្រូ ស៊ីយ៉ុន សុភារិទ្ធ ទីនេះ

IMG_1420

ករណីមួយនៅវត្តខាងជើងតំបន់អង្គរ (វត្តស្លាត) ខ្ញុំបានសួរគាត់ថាពេលពូតបាយបិណ្ឌតើមានសូត្រអ្វីទេ? គាត់ថាសូត្រ «អុជធូប១ដើមកន្លះ ព្រះពុទ្ធបានត្រាស់ពោធិកន្លង ត្រាប់ទៅតាកឹង(បរិវាររបស់ព្រះយមរាជ)ឲ្យចាប់ឆ្កែ(សត្វរបស់ព្រះយមរាជ)ចង សុំផ្លូវទៅផង យកចង្ហាន់ថ្វាយមាតាបិតា»។ ពាក្យសូត្រអាចខុសគ្នាទៅតាមតំបន់។

ក្នុងសម្លេងនោះ គាត់រាងភ័យបន្តិច អៀនបន្តិចដោយសារឃើញម៉ាស៊ីនថតរបស់ខ្ញុំ។ ដូចដឹងស្រាប់ថា អ្នករស់នៅទីស្រុកស្រែកម្រមានអ្នកក្រៅស្រុកមកសួរនាំខុសពីទម្លាប់របស់គាត់ ម្យ៉ាងឧបករណ៍ដូចជាកាមេរា ឬថតសម្លេងនោះទៀតកាន់តែធ្វើឲ្យគាត់ភ័យ ប្រឹងរៀបឬកពារក្រែងពុំសម។ ដូច្នេះ ព័ត៌មានបានមកក៏មិនសូវល្អដូចក្នុងសម្លេងនេះ។ ហេតុនេះទើបអ្នកស្រាវជ្រាវត្រូវតែចូលសាលារៀនវិធីសាស្ត្រស្រាវជ្រាវ។

អត្ថបទលំអិតអំពីពាក្យសូត្ររបស់លោកគ្រូ អាំង ជូលាន និង លោកគ្រូ ស៊ីយ៉ុន សុភារិទ្ធ សូមអាន