ព្រះនារាយណ៍ជិះគ្រុឌ

ព្រះនារាយណ៍សំខាន់ខ្លាំងក្នុងវប្បធម៌ខ្មែរ ក៏ដូចវប្បធម៌សាសន៍ដទៃនៅអាស៊ីអាគ្នេយ៍កាលពីអតិតកាល។ រូបខាងក្រោមជាចម្លាក់នៅមួយថតនៅតាមប្រាសាទក្នុងតំបន់អង្គរ។ ក្រៅពីនេះ ថតនៅពេលបួសនាគនៅវត្តត្រាច។

IMG_1801a
ចម្លាក់ប្រាសាទអង្គរវត្ត

រូបក្រមួនដែលតានោះសូនឡើងមក គឺជារូបព្រះនារាយណ៍ជិះគ្រុឌចាប់នាគ ដែលគាត់សូនឡើងសម្រាប់ដោតលើបាយសីដើម (បាយសីដើមជារូបស្នងឲ្យសាមីពិធីដែលនឹងត្រូវបួស) ក្នុងពិធីបំបួសនាគ។ ទីនេះគួរពិចារណាទៅដល់ភាពជិតស្និទ្ធគ្នារវាងព្រះនារាយណ៍ និងរាជវង្ស។

20140705_120414

គប្បីដឹងថា ប្រពៃណីក្សត្រពីបុរាណនៅជាប់គ្នាខ្លាំងជាមួយនឹងព្រះនារាយណ៍ និងព្រះឥសូរ។ សូម្បីព្រះបាទនរោត្តមសីហនុក៏មានព្រះនាមពេញថា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុវរ្ម័ន «រាជហរិវង្ស» (ខ្សែត្រកូលព្រះនារាយណ៍)[…]។

នាគទាំងនេះតម្រូវឲ្យពាក់របស់រាងដូចម្កុដជិះសេះ ខ្លះគ្មានសេះក៏ជិះមូតូ តែយ៉ាងណាក្តីន័យសំខាន់ថា មិនឲ្យជើងប៉ះដី។ ព្រះពុទ្ធអង្គក្តី មុនចេញទៅបួសក៏ទ្រង់ជាក្សត្រដែលកាន់ទំនៀមព្រាហ្មណ៍ដែរ។

ក្រឡេកមើលរូបវិញ បើយើងយករូបដែលគេឆ្លាក់នៅសម័យអង្គរ និងរូបក្រមួនសូនឆ្នាំ២០១៤មកផ្ទឹមទៀបគ្នា យើងអាចយល់ថា នៅរស់ជាតិដើមនៃអារ្យធម៌អង្គរមិនទាន់បាត់ទៅណាទាំងស្រុងទេ ហើយដែលយើងអាចមើលឃើញច្បាស់តាមរយៈកិច្ចពិធីផ្សេងៗ។

IMG_0647

សព្វថ្ងៃ ខ្មែរកាន់ពុទ្ធសាសនាថេរវាទក៏ពិតមែន ប៉ុន្តែពុទ្ធសាសនាខ្មែរមានជាប់ដានទំនៀមនៃព្រហ្មញ្ញសាសនានៃអារ្យធម៌អង្គររៀងមក។


កំពុងកែសម្រួល