មហារីក

មហារីកជាតួអង្គយក្សមួយក្នុងរឿងរាមកេរ្តិ៍។ ឈ្មោះពិតរបស់តួអង្គនេះគឺមារីច។ ខ្មែរបុរាណក៏ហៅតួអង្គនេះថាមារីចដែរ តែក្រោយមកនៅស.វទី១៦ ខ្មែរបានប្តូរមកហៅថាមហារីកវិញ។ ក្នុងសង្គមខ្មែរពីបុរាណ មហារីកក៏ជាតួអង្គល្បីមួយរូបដែរ ត្បិតយើងអាចឃើញចម្លាក់របស់តួអង្គនេះនៅតាមប្រាសាទជាច្រើន ហើយមានទាំងក្នុងសិលាចារឹកទៀតផង។ តែក្នុងអត្ថបទនេះ ខ្ញុំសូមបង្ហាញតែពីមហារីកក្នុងសិល្បៈប៉ុណ្ណោះ។

ព្រះរាមបាញ់ប្រើសមាស
ព្រះរាមបាញ់ប្រើសមាស

យើងអាចសម្គាល់បានថាជារូបតួអង្គមហារីកដោយសារ សិល្បករនិយមឆ្លាក់តួអង្គនេះក្នុងរូបរាងជាសត្វប្រើស ហើយជានិច្ចកាលតែងមានតួអង្គដែលជាខ្មាន់ធ្នូ(ព្រះរាម)នៅក្បែរនោះ។ ជួនកាល ប្រើសនោះសោត មានជាប់ផ្លែព្រួញផង។

ចម្លាក់នៅអង្គវត្ត
ចម្លាក់នៅអង្គវត្ត

ខ្ញុំសូមសង្ខេបឈុតនេះយ៉ាងខ្លីពីក្នុងរឿងរាមកេរ្តិ៍មកបង្ហាញថា៖

«ក្រុងរាពណ៍បានបញ្ជារឲ្យមហារីកក្លែងជាប្រើសមាសដើម្បីបញ្ឆោតព្រះសិតា។ មហារីកខ្លាចណាស់ពុំចង់មកឡើយ ព្រោះដឹងថាខ្លួនប្រាកដជានឹងក្ស័យដោយព្រះហស្ថព្រះរាមពុំខាន។ ដោយមិនអាចប្រកែកបាន មហារីកក៏យល់ព្រមតាមការបញ្ជារ។ ព្រះនាងសិតាពេលឃើញប្រើសមាសភ្លាម ក៏ទូលព្រះរាមឲ្យដេញតាម។ ព្រះរាមដេញតាម រហូតបាញ់ប្រើសនោះបានដូចក្តីបំណង។ ឆ្លៀតឪកាសដែលព្រះរាមមិននៅក្បែរនាងសិតា ក្រុងរាពណ៍ក៏ហោះមកឆក់យកនាងសិតាទៅទុកនៅក្រុងលង្កា។»(…)

គំនូរក្នុងវាំង
គំនូរក្នុងវាំង

ខ្មែរបុរាណស្គាល់រឿងនេះ ហើយបានឆ្លាក់ឲ្យជាប់នៅតាមប្រាសាទជាច្រើន។ ពិសេសមួយទៀតត្រង់ថា ហេតុម្តេចទើបសព្វថ្ងៃនេះ យើងហៅផ្លេកបន្ទោរថា មហារីកដែរ?