របរត្បាញរពាក់នៅភូមិអារក្សស្វាយ

នៅភូមិនេះ មានអង្គការក្រៅរដ្ឋាភិបាលមួយមកជួយបង្កើតរបរដល់អ្នកស្រុកនេះ។ គឺរពាក់ត្បាញជាសម្ភារៈផ្សេងៗដើម្បីបានកម្រៃលើកកម្ពស់ជីវភាពគ្រួសារ។

ក្នុងភូមិនេះមានដូនម្នាក់ដែលចេះត្បាញរពាក់តាំងពីក្មេងមក ហើយមានគំនិតច្នៃប្រឌិតទៀតផង។ ទើបអង្គការនោះពឹងគាត់ឲ្យជួយបង្រៀនដល់អ្នកភូមិផ្សេងទៀត។

ជាលទ្ធផល កិច្ចការនេះជោគជ័យខ្លាំង។ គាត់រកតែពេលត្បាញឲ្យឈ្មួញសឹងមិនទាន់។ ឈ្មួញពីសៀមរាប និងបណ្តាខេត្តផ្សេងតែងកក់ប្រាក់ឲ្យពួកគាត់ត្បាញរបស់ផ្សេងៗដែលគេចង់បាន។

ពាក្យចាស់ថា ឲ្យសន្ទូច ជាជាងឲ្យត្រី។ ធ្វើបែបនេះទើបហៅថា អភិវឌ្ឍន៍ចីរកាល។ #SustainableDevelopment

DSC05414តែវត្ថុធាតុដើមចោទជាបញ្ហាសំខាន់ ព្រោះពួកគាត់ត្រូវទៅរករំពាក់ដល់ខេត្តកំពង់ធំឯណោះ។ ត្បិតនៅសៀមរាបក្សត់វត្ថុធាតុដើមទាំងនេះ។ ម្យ៉ាង ដោយសារ រពាក់នៅកំពង់ធំ(នៅភូមិប្រឡាយ)មានលក្ខណៈវែងៗល្អជាងផង។

Advertisements