វិហារចាស់នៅវត្តល្អក

នៅក្នុងវត្តអារញ្ញរង្សី ឬដែលគេហៅងាយៗថា «វត្តល្អក»មានវិហារ២ មួយចាស់ និងមួយថ្មី។ វិហារចាស់សង់ជាយូរណាស់មកហើយ។ នៅលើបល្ល័ង្កព្រះមានចារឹកអក្សរប្រាប់ពីអាយុកាលសាងបល្ល័ង្កនេះថា «ព្រះសាស្នា២៤៧២វស្សា[គ.ស ១៩២៨] ចោវអធ្ធិកា ដួន គិត ស្អាងប្រាសា[ទ…]»។ តែបល្ល័ង្កនេះសង់ក្រោយវិហារនេះយូរឆ្នាំក្រោយមកទៀត។ នៅសម័យខ្មែរក្រហម វិហារនេះត្រូវគេយកធ្វើជាកន្លែងដាក់ថ្នាំពេទ្យ។

Vihara renovation by monk #SiemReap

A post shared by Ou Kongkea (@oukongkea) on

នៅដើមទស្សវត្សទី៨០ វិហារនេះត្រូវជួសជុលប្តូរសសរម្តងគត់។ ក្រោយមកនៅកំលុងចុងទសវត្សទី៩០ អតិតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ បានដង្ហែព្រះកឋិនមកវត្តនេះម្តង។ ប្រាក់ដែលសល់ពីបុណ្យនេះយកទៅសង់វិហារថ្មីមួយនៅក្បែរនោះ។ នាឱកាសនោះសោត ព្រះអង្គមានព្រះបន្ទូលឲ្យទុកវិហារចាស់ឲ្យនៅដដែល កុំបីរុះរើចោលទៅណា។

វត្តល្អក Vatt L'ak under renovated #SiemReap

A post shared by Ou Kongkea (@oukongkea) on

ទើបចំណារក្រោយមកនេះ ចៅអធិការ និងពុទ្ធបរិស័ទចំណុះជើងវត្តរៃអង្កាសប្រាក់បានបន្តិចបន្តួចគ្រាន់តែជួសជុលជញ្ជាំង និងប្តូរសសរដែលពុកផុយប៉ុណ្ណោះ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s