ស្រីស្នំមែនឬ?

លោកអ្នកនាងបានអានអត្ថបទ «ស្រីស្នំនៅលើចម្លាក់តាមប្រាសាទ»  នេះនឹងអាចយល់បាន ឬទុកពិចារណាតទៅវែងឆ្ងាយទៅមុខទៀតតាមអ្វីដែលខ្លួនមាន តាមអ្វីដែលខ្លួនចេះ។

ខ្ញុំអានអត្ថបទនេះចប់៣ដងហើយ រួចមកមើលរូបខាងក្រោមនេះក៏យល់ថា ជាស្រីស្នំមែនឬក៏អ្វី? រូបខាងក្រោមថតនៅប្រាសាទបន្ទាយឆ្មារ ដែលសង់ឡើងនៅក្នុងរាជ្យព្រះបាទជ័យវម៌្មនទី៧។

11112796_774177899361433_1394103018782668985_o
ចម្លាក់នៅប្រាសាទបន្ទាយឆ្មារ

ក្នុងរូបនេះហាក់បង្ហាញពីទីអាស្រ័យណាមួយនៃអ្នកមានសក្តិយសធំម្នាក់(ជាស្តេច?) ត្បិតមានអ្នកគោរពជុំវិញច្រើនអនេក។ នៅឆ្វេងបំផុតមានរូបមនុស្ស២នាក់ពាក់មួករាងជាបំពង់ (ប្រហែលជាបរទេស) លុតជង្គង់គោរពទៅកាន់អ្នកមានសក្តិយសធំនោះ ដោយមានអ្នកនៅកណ្តាលម្នាក់ទៀត។ នៅខាងក្រោយរូបធំនោះមាននារី៣នាក់អង្គុយពីក្រោយ បន្តមកមាន៣នាក់ទៀត ទើបដល់រូបនារីម្នាក់អង្គុយរាងខ្ពស់ជាងនារីផ្សេងផង។

នារីទាំងនេះប្រហែលជាអ្នកជំនិតណាស់ទើបអាចអង្គុយក្បែរបែបនេះ។ បើមើលចម្លាក់ប្រាសាទ ការស្លៀកពាក់របស់នារីទាំងនេះ និងចម្លាក់ដែលគេហៅថា អប្សរានៅតាមប្រាសាទដែលសង់ក្នុងរាជព្រះបាទជ័យវម៌្មនទី៧នោះ មិនខុសគ្នាឆ្ងាយណាស់ណាទេ។ សូមមើលបន្ថែមអត្ថបទមួយទៀតក្រោមចំណងជើងថា ស្រីតែងខ្លួន

 

Advertisements