ឡើងមាឃ

រៀងរាល់៣កើតខែមាឃ អ្នកភាគខាងជើងដូចជាសៀមរាប បន្ទាយមានជ័យតែងតែធ្វើពិធីឡើងមាឃ។ គេធ្វើពិធីនេះនៅតាមភូមិរបស់គេរៀងៗខ្លួន។ ម្តងម្កាល ខ្ញុំឮគេហៅថា ឆាន់ភូមិ។ សូមអានអត្ថបទសង្ខេបអំពីពិធីនេះ ៣កើតមាឃធំ

ពាក្យ«ឡើង»ទីនេះគឺ គោរព។ ឡើងអ្នកតា គឺគោរពអ្នកតា។ ហេតុដែលគោរពអ្នកតា ព្រោះអ្នកតាជាអមនុស្សសំខាន់ខ្លាំងណាស់នៅក្នុងវិស័យកសិកម្ម។ ពោលគឺដី។ គេជឿថា អ្នកតាតំណាងឲ្យដីភូមិករទាំងមូលដែលមានព្រំដែនច្បាស់លាស់។ បើឡើងត្រូវកន្លែង អ្នកតាក៏ពេញចិត្ត ភោគផលក៏បានច្រើនតាមនោះដែរ។

ម្ល៉ោះហើយ កាលណាខ្វះទឹកធ្វើស្រែ មនុស្សតែងបែរបន់អ្នកតាដើម្បីបានទឹកស្រោចស្រពដីធ្វើកសិកម្ម។ តាមភូមិស្រុកមួយចំនួននៅបន្តឡើងអ្នកតារាល់ដើមខែវស្សា ត្បិតកង្វល់ធំគឺ ទឹកធ្វើស្រែចម្ការ។

គេហៅរត់មាត់ថា ឡើងមាឃ ប្រហែលមកពីធ្វើរាល់ខែមាឃ។ ភូមិខ្លះទៀត ហៅឡើងស្រូវ (សែនដី??)cropped-img_0259.jpg