អង្គរ៖ អំណាចនយោបាយ និងសាសនា

អង្គរជាព្រលឹងជាតិ ជាឃ្លាដែលគេនិយាយរត់មាត់ជាទូទៅ។ ក្នុងប្រព័ន្ធជំនឿ មនុស្សមានព្រលឹង១៩ បើរលុះមួយ នោះនឹងឈឺពុំខានដូចចាស់ៗតែងសូត្រថា ព្រលឹងប្រាំបួនដណ្តប់សព្វគ្រប់។ បើកាលណាព្រលឹងបាត់ចេញពីខ្លួន គេត្រូវធ្វើពិធីហៅព្រលឹងនោះឲ្យមកចូលខ្លួនវិញ។

អង្គរវត្តសង់ឡើងក្នុងន័យសំខាន់សម្រាប់តម្កល់ព្រះក្នុងន័យបម្រើឲ្យសាសនា ប៉ុន្តែទោះចង់ ឬមិនចង់ អំណាចនយោបាយរបស់ក្សត្រ និងភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ច សិល្បៈជាដើមបានបង្កប់ក្នុងនេះតាំងតែការសាង់សង់ត្រឹមតែជាគ្រឹះមកឯណោះ។

DSC03122

កាលពីខ្មែរក្រហមឡើងកាន់អំណាច មេដឹកនាំខ្មែរក្រហមមួយក្រុមបានមកធ្វើមេទ្ទេញមួយនៅអង្គរវត្ត ហើយប្រកាសថា នឹងធ្វើឲ្យកម្ពុជារុងរឿងលើសសម័យអង្គរ។ (Henri Locard, 2009, «ខេត្តសៀមរាបអំឡុងសង្គ្រាម និងសម័យកម្ពុជាប្រជាធិបតេយ្យ៖ ពីអំពើហិង្សាមកលទ្ធិផ្តាច់ការ» ទស្សនាវដ្ដីសិក្សាចក្រ.១០, ទំ.១៥៥)។ ទោះបីពេលនោះខ្មែរក្រហមសាហាវម្តេចក្តី ទង់ជាតិតំណាងកម្ពុជាពេលនោះនៅតែមានរូបអង្គរវត្តជាតំណាងដដែល។

មកដល់ស.វទី២១ អង្គរនៅតែអត្តសញ្ញាណ ហើយបើមានអ្នកណាមកប៉ះពាល់ធ្វើឲ្យកើតអាស្រូវផ្សេងៗ នោះខ្មែរគ្រប់រូបចេញមុខតតាំងជាប់ជានិច្ច។ ម្ល៉ោះហើយ អ្នកនយោបាយសព្វថ្ងៃក៏មិនព្រងើយនឹងយកអង្គរមកភ្ជាប់ក្នុងអាជីពនយោបាយរបស់ខ្លួនដែរ ដូចគណបក្សមួយនាំគ្នាមកស្បថនៅមុខប្រាសាទអង្គរវត្តនាពេលថ្មីៗ។

ត្រឹមប៉ុណ្ណេះ យើងអាចយល់បានថា រូបភាពនៃអង្គរនៅតែជាអត្តសញ្ញាណ ឬឬសគល់នៃវប្បធម៌ និងនិមិត្តរូបនៃភាពរុងរឿង (ទោះបីវាជាអតិតកាល)។ នេះក៏ព្រោះតែតម្លៃអង្គរចាក់ស្រេះជ្រៅក្នុងគំនិតមនុស្សខ្មែរ ហាក់មិនដែលចែកដាច់ពីគ្នាម្តងណាឡើយ។ តើអង្គរវត្តនៅតែរក្សាជាព្រលឹងជាតិនៅឡើយទេ?

#AngkorWat #NationalIdentity

Advertisements