អំពីខ្ញុំ

ខ្ញុំរៀនចប់បរិញ្ញាបត្របុរាណវិទ្យាពីសាលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងឆ្នាំ២០១១។ ២ឆ្នាំក្រោយមក ខ្ញុំចូលមកធ្វើនៅអាជ្ញាធរអប្សរាផ្នែកគ្រប់គ្រងសំណង់ និងស្រាវជ្រាវមរតកអរូបីក្នុងខេត្តសៀមរាប ដោយផ្តោតជាពិសេសលើតំបន់អង្គរ។ ទីនេះហើយដែលខ្ញុំចាប់ផ្តើមមានឱកាសបានចុះទៅភូមិស្រុកក្នុងតំបន់អង្គរ។

នៅពាក់កណ្តាលឆ្នាំ២០១៣ លោក អាន រស្មី ដែលយើងធ្លាប់រៀនជាមួយគ្នាហៅខ្ញុំឲ្យកាន់ទំព័រ Living with Heritage Project បាន២នាក់គាត់។ តាំងអំពីពេលនេះមក លទ្ធផលស្រាវជ្រាវមួយចំនួនដែលខ្ញុំសង្ខេបឲ្យងាយយល់តែងផ្សាយក្នុងទំព័រនោះជាដរាប។ ក្រោយមកទៀត ខ្ញុំសង្កេតឃើញថា បើបង្កើតជាblogប្រហែលអាចធ្វើឲ្យអ្នកអានងាយរក និងស្រាវជ្រាវមួយកម្រិតទៀត។ ដូច្នេះ ខ្ញុំក៏សម្រេចបង្កើតកូនblogដ៏តូចនេះឡើងដោយដាក់អត្ថបទរួចហើយ ទើបផ្សាយបន្តទៅទំព័រខាងលើ។

អត្ថបទទាំងនេះពុំបានឆ្លងកាត់អ្នកប្រាជ្ញដែលមានចំណេះដឹងជ្រៅជ្រះពិនិត្យពិច្ច័យឡើយ ប៉ុន្តែខ្ញុំព្យាយាមពិចារណាទៅតាមអ្វីដែលអាចធ្វើបាន ហើយក៏តែងភ្ជាប់អត្ថបទផ្សេងៗ ដើម្បីឲ្យអ្នកអានអាចទៅរកអត្ថបទដើមបាន។ ហេតុនេះ ភាពខ្វះចន្លោះមុខតែកើតមានពុំខានឡើយ។

សៀមរាប ១៨/មីនា/២០១៧

អ៊ូ គង្គា

Advertisements