អ្នកជំនាញក្នុងស្រុក

តា សឹម អៃ អាយុ ៦៨ឆ្នាំ ជាអ្នករស់នៅភូមិមួយ នៃឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ គាត់ចាប់ផ្តើមការងារជាក្រុមការងារជួសជុលតាមប្រាសាទ នៃអាជ្ញាធរអប្សរាប្រហែល២០ឆ្នាំមកហើយ។ ពោលគឺស្របាលគ្នានឹងឆ្នាំបង្កើតអាជ្ញាធរអប្សរាដែរ។ គាត់ធ្លាប់ធ្វើការជួសជុលជាមួយក្រុមជួសជុលអ៊ីតាលី នៅប្រាសាទព្រះគោច្រើនឆ្នាំមកហើយ។ ដល់សព្វថ្ងៃ គាត់ស្ទើរក្លាយជា ឬថាជាអ្នកជំនាញក៏បាន ព្រោះធ្លាប់បានជួសជុលប្រាសាទឥដ្ឋជាច្រើននៅក្នុងតំបន់អង្គរ។ ឧ. ប្រាសាទព្រះគោ ប្រាសាទគោកចក ប្រាសាទលលៃ ប្រាសាទភ្នំបាខែង។ល។

IMG_1274
អ្នកជំនាញជួសជុលប្រាសាទឥដ្ឋ ធ្វើការជិត២០ឆ្នាំលើវិស័យជួសជុលប្រាសាទឥដ្ឋ

ថ្ងៃនេះ ខ្ញុំសូមឲ្យគាត់បង្ហាញអំពីរបៀបធ្វើកំបោរបាយអ ក្នុងការជួសជុលប្រាសាទឥដ្ឋ។ ក្នុងការងារជួសជុលប្រាសាទឥដ្ឋ គេប្រើកំបោរបាយអដើម្បីយកទៅបិទឥដ្ឋភ្ជាប់គ្នា។ កំបោរបាយអជាប្រភេទល្បាយដែលគេប្រើសម្រាប់វិស័យសំណង់ជាច្រើនសម័យ ហើយតែងតែប្រើជាមួយនឹងឥដ្ឋ។

ដើម្បីធ្វើកំបោរបាយអបាន ត្រូវមាន៖ កំទេចឥដ្ឋម៉ដ្ឋ, កំបោរលាបផ្ទះ, កាវស្បែកគោ, ស្ករត្នោត, ខ្សាច់ និងទឹក។

របៀបធ្វើ៖ យកកំទេចឥដ្ឋ២ចានលាយនឹងខ្សាច់១ចានថែមកំបោរ១ចាន ស្ករត្នោត១ចុងស្លាបព្រាបាយ ដាក់កាវស្បែកគោ និងទឹក រួចហើយលាយច្របល់វារហូតខាប់ ឬជ្រាយទៅតាមយើងចង់បាន។ សូមបញ្ជាក់ថា បរិមាណល្បាយនេះប្រែប្រួលទៅតាមកំទេចឥដ្ឋដែលយើងចង់ដាក់។

10549239_615760391869852_6545464611896579885_o.jpg

នៅប្រាសាទព្រះគោមានមនុស្សមួយក្រុមកំពុងធ្វើកិច្ចការនេះ ប្រសិនលោកអ្នកនាងចង់ដឹងបន្ថែមអាចទៅមើលទីនោះបាន។ យ៉ាងណាមិញ វិធីសាស្ត្រជួសជុលត្រូវការអ្នកជំនាញផ្ទាល់មកបកស្រាយ ដែលវាលើសពីចំណេះដែលខ្ញុំមាន។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s