១០៣១៖ តិច ឬច្រើន?

នៅឆ្នាំ១៩៧២ អនុសញ្ញាយូណេស្កូស្តីពីការការពារមរតកវប្បធម៌ និងធម្មជាតិបង្កើតឡើង។ ឆ្នាំ១៩៧៥ អនុសញ្ញាខាងលើចាប់ផ្តើមដាក់ឲ្យប្រើប្រាស់។ ប្រទេសចំនួន១៩១ចុះជាភាគីក្នុងអនុសញ្ញាមរតកពិភពលោក។ ដោយឡែក កម្ពុជាចុះឈ្មោះចូលជាប្រទេសភាគីឆ្នាំ១៩៩១។

ក្លោងទ្វារអង្គរធំ
ក្លោងទ្វារអង្គរធំ

មកដល់ឆ្នាំ២០១៦នេះ មានតំបន់មរតកវប្បធម៌ និងធម្មជាតិចំនួន១០៣១បានត្រូវចុះបញ្ជីជាតំបន់មរតកវប្បធម៌ និងធម្មជាតិពិភពលោក។ ក្នុងនោះមាន៨០២ ជាតំបន់បែបវប្បធម៌ និង១៩៧ជាតំបន់ធម្មជាតិ ហើយ៣២ ជាតំបន់ធម្មជាតិ និងវប្បធម៌ចម្រុះគ្នា។

ចំនួនខាងលើនេះត្រូវគេលើកមកពិភក្សាគ្នាថា តើចំនួននេះច្រើនពេកទេ? តើ៥០ឆ្នាំទៀត ចំនួននេះនឹងឡើងច្រើនប៉ុណ្ណា?

ចំពោះអ្នកវិញ?

There are 1031 world heritage sites have been listed by UNESCO. What do you think of its numbers? Pls Vote!

Advertisements