គ្មានអ្នកបន្ត

«ខ្ញុំសោណាស់! ខ្លួនខ្ញុំកាន់តែចាស់។ ខ្ញុំចង់ឈប់ធ្វើជាអ្នកកៀសចិញ្ចៀនត្បូងនេះហើយ។ តែគេមិនឲ្យខ្ញុំឈប់ ព្រោះរកមនុស្សមកជំនួសមិនបាន។ គ្មានអ្នកណាមកធ្វើវាទេ ព្រោះគេខ្លាចខ្មោច។ ធ្វើជាអ្នកកៀសចិញ្ចៀនត្បូង យើងត្រូវចាំតម្រង់ផ្លូវបុគ្គល(ខ្មោច)។ អ្នកជួយតម្រង់ផ្លូវបុគ្គលមាន ព្រះសង្ឃ អាចារ្យ និងអ្នកកៀសចិញ្ចៀនត្បូងនេះ។ តែបុគ្គលទាំងនោះតែងមករកតែអ្នកកៀសចិញ្ចៀនត្បូង។

DSC05661
យាយកៀសចិញ្ចៀនត្បូងក្នុងពិធីបុណ្យសពនៅភូមិស្រះស្រង់ខាងជើង

ក្នុងរយៈពេលបីថ្ងៃនៃពិធី គេគ្រប់គ្នាហូបសម្លសាច់បរិបូរ ឯខ្ញុំនេះវិញហូបបានតែបាយជាមួយអំបិល។ ក្នុងសំពាយខ្ញុំមានអំបិលមីមួយក្រឡ ទុកសម្រាប់ហូបជួសអំបិលសម្តងៗ។ បើមិនជឿ ខ្ញុំយកឲ្យមើល៎។ ទាល់តែចប់ពិធី ទើបខ្ញុំអាចហូបត្រីសាច់ដូចគេដទៃបាន។ ពិបាកណាស់ អញ្ចិងហើយ បានជាគ្មានអ្នកចង់ធ្វើ។

ស្រូវកញ្ជើពីមុខខ្ញុំនេះគឺ សម្រាប់បុគ្គលយកទៅដាំដុះធ្វើស្រែចម្ការនៅទីស្ថានដែលខ្លួនទៅនោះ។ ត្បិតស្រុកគេនោះ លំបាកគ្រប់សព្វ ហេតុនេះទាល់តែយកពីនេះទៅឲ្យហើយ។ ដែលខ្ញុំដឹងនេះ ដោយសារកម្មដ្ឋាន។»

អំពីតួនាទីអ្នកកៀសចិញ្ចៀនត្បូងសូមអានទីនេះ

Advertisements