ចំណាកស្រុករួមចំណែកប៉ះពាល់វប្បធម៌

«ក្នុងភូមិរបស់តាសព្វថ្ងៃនេះ មានចាស់ៗប៉ុន្មាននាក់ប៉ុណ្ណោះនៅទ្រទ្រង់ព្រះពុទ្ធសាសនា។ កាយដីដាក់ជុំវិញវិហារឲ្យបានខ្ពស់បន្តិច។ ក្មេងៗពេញកម្លាំង គេគិតរឿងរកស៊ី មានលុយ សប្បាយ។ គេទៅធ្វើចម្ការនៅឆ្ងាយៗពីផ្ទះ។ យើងត្រូវចំណាយសាំង២លីត្រដើម្បីទៅដល់ចម្ការនោះ។ ហេតុនេះ ទើបអ្នកភូមិនៅដេកចាំ ទាល់តែចប់ប្រមូលផលរួច ទើបគេត្រឡប់មកវិញ។ គេទៅខែពិសាខ ខែជេស្ឋទើបត្រឡប់មកភូមិធ្វើស្រែវិញ។

13220930_924600280985860_6334882968122502699_n
តាៗជួយការងារវត្ត

ឆ្នាំនេះគ្មានអ្នកភូមិនៅច្រើនដូចឆ្នាំមុនដែរ។ ខ្វះមនុស្ស ខ្វះថវិកា ប្រហែលយើងមិនធ្វើបុណ្យសុំទឹកភ្លៀងនៅប្រាសាទទៀតទេ។ ឆ្នាំមុនខានម្តង ឆ្នាំនេះខានទៀតហើយ។ បុណ្យមួយៗទាល់តែអ្នកភូមិមូលគ្នា ទើបអាចធ្វើរួច។»

Advertisements