ផ្សព្វផ្សាយវប្បធម៌ពីភូមិរបស់អ្នក

អ្នកតា គឺជាអមនុស្សដែលនៅស្និទ្ធនឹងមនុស្សជាងគេ ត្បិតមនុស្សត្រូវពឹងពាក់អ្នកតាឲ្យជួយក្នុងការងារទាញទឹកភ្លៀង ពេលឈឺថ្កាត់ ឬហោចណាស់ពេលលេងឆ្នោត។ តាមធម្មតា ភូមិស្ទើរតែទាំងអស់តែងមានអ្នកតាដែលមានខ្ទមជាទីអាស្រ័យក្នុងវត្ត ទួលបុរាណ ត្រពាំងក្រោមដើមឈើ ឬតាមប្រាសាទបុរាណជាដើម។

សូមលោកអ្នកនាងថតរូបអ្នកតាតាមភូមិរបស់លោកអ្នកនាងហើយផ្ញើរមកពួកយើង។ ពួកយើងរីករាយនឹងចែករំលែកវាលើទំព័ររបស់យើង (@livingwithheritageproject) ដើម្បីបង្ហាញអំពីលក្ខណៈអ្នកតាតាមភូមិនីមួយៗតាមខេត្តផ្សេងៗ។ ចំណេះដឹងរបស់អ្នកស្រុកអំពីទីស្ថានក្បែរកន្លែងគេរស់នៅ គឺសំខាន់ខ្លាំងណាស់ ព្រោះអ្នកស្រុកទាំងនោះអាចដឹងរឿងរ៉ាវយ៉ាងច្រើន។

ម្យ៉ាងទៀត បើឲ្យក្រុមខ្ញុំដើរថត សួរនាំអ្នកស្រុកអំពីអ្នកតាតាមភូមិក្នុងស្រុកខ្មែរ មិនដឹងថាជាតិនេះធ្វើបានចប់ឬយ៉ាងណា? តែបើបានលោកអ្នកនាងថត ហើយប្រាប់ពីឈ្មោះអ្នកតា ឈ្មោះភូមិ ពេលឡើងអ្នកតាផងនោះ វាក៏ហាក់ដូចជាការផ្សព្វផ្សាយអំពីជំនឿប្រពៃណីតាមភូមិស្រុករបស់អ្នកទាំងអស់គ្នាដូចគ្នាដែរ។

Call 4 Neak Ta

We are making a campaign to promote #Khmer culture, entirely related to Neak Ta (local spiritual guardian), in every village #Cambodia. Participant can take the picture of Neak Ta in their villages, then text something (name, location, role,…)  about Neak Ta, and finally send us. We will share those photos and texts to our page @livingwithheritageproject for public knowledge.

Advertisements