ទោះយឺតបន្តិចក៏មិនអីដែរ ឲ្យតែយើងបានធ្វើ

«រាល់ឆ្នាំ យើងឆ្លងកន្ទុយចេត្រនៅក្រោយចូលឆ្នាំបន្តិច។ តែឆ្នាំនេះ យើងយឺតយូរបន្តិចមកធ្វើនៅដាច់ខែពិសាខ។ ព្រោះថាយើងរវល់ផង រកអាចារ្យអត់បានផង។ អាចារ្យក្នុងភូមិនេះ[ភូមិអញ្ចាញ]មិនមានទេ! ស្លាប់អស់ហើយ! ទាល់តែយើងទៅអញ្ជើញអាចារ្យមកពីភូមិផ្សេង។ អាចារ្យនេះមកតាំងពីភូមិរហាលមកឯណោះ។ គាត់រវល់ណាស់មិនដែលបានដេកផ្ទះផងទេ។ បុណ្យខ្មោចមួយទើបចប់ម្សិលមិញ ឥឡូវទំនេរក៏មកទីនេះទៀត។ ហើយទោះយឺតបន្តិចក៏មិនអីដែរ ឲ្យតែយើងបានធ្វើ។ អ្នកស្រុកទីនេះមកមូលជុំគ្នានៅទីនេះ អ្នកក្រៅមានបន្តិចបន្តួចដែរ។»

DSC_1590.JPG

ភូមិអញ្ចាញស្ថិតនៅតាមទំនប់អញ្ចាញដែលប្រហែលជាទំនប់បុរាណតាំងពីសម័យអង្គរ។ ក្រោយមក ខ្មែរក្រហមលើកបន្ថែមទៀត។ ភូមិនេះចម្ងាយតែ៣គីឡូម៉ែត្រពីក្រុងសៀមរាបប៉ុណ្ណោះ ហើយនៅសល់ទំនៀមបុរាណច្រើនគួរសម។ សល់ច្រើន ក៏ព្រោះតែអ្នកស្រុកមួយចំនួនធំនៅពឹងផ្អែកទៅលើស្រែចម្ការ ដែលជាប្រភពចំណូលសំខាន់បន្ទាប់ពីត្បាញរពាក់។

Advertisements