តន្ត្រីករម្នាក់នៅភូមិប្រដាក

«អាយុ១២ឆ្នាំ ខ្ញុំចាប់ផ្តើមស្រឡាញ់ទ្រ។ ខ្ញុំចាប់ផ្តើមលេងបន្តិចៗម្តងៗ។ ដល់សម័យខ្មែរក្រហម គេឲ្យខ្ញុំលេងភ្លេងបទខ្មែរក្រហម។ ក្រោយពីបែកអាពតមក ខ្ញុំចាប់ផ្តើមយកភ្លេងជាអាជីព។ ខ្ញុំចេះលេងទ្រ តាខេ និងឃឹម។ ធម្មតា អ្នកភ្លេងទាំងនេះសុទ្ធតែអាចលេងឧបករណ៍បានលើសពី១។ ពួកយើងមកពីភូមិផ្សេងៗគ្នា តែស្គាល់គ្នាយូរមកហើយ។ យើងសមជាមួយគ្នាលេង យូរៗទៅទើបកើតជាក្រុមភ្លេងឡើង។ ខ្ញុំនៅប្រដាក ១ទៀតនៅថ្នល់បណ្តោយ ២ទៀតនៅភូមិតាត្រៃ និង២ទៀតនៅភូមិថ្នល់ទទឹង។ ពួកយើងលេងជាមួយគ្នាតាំងអឺយមក។ តំបូង អ្នកនេះចេះនេះ អ្នកនោះចេះនោះ យើងក៏រៀនពីគ្នាទៅវិញទៅមក។ ក្រុមខ្ញុំអាចលេងបានទាំងភ្លេងការ ថូន ភ្លេងអារក្ស និងមហោរី។ លេងទ្រនេះ យើងប្រើអារម្មណ៍ណាស់។ យើងមិនអាចផឹកស្រវឹង ហើយមកកូតបានទេ។ តែបើដាក់ល្មមៗបាន ហើយទាល់តែយើងចេះចម្រៀងនោះទើបអាចកូតចេញជាភ្លេងបាន ឬចេះត្រឹមសាច់ភ្លេងឡើងចុះត្រឹមណាដែរ។»

DSC_2093.JPG

Advertisements