ពីស្រីស្នំទៅជាអប្សរា

ខ្ញុំបានជួបនិយាយលេងជាមួយតាម្នាក់មានមុខងារជាអ្នករៀបចំសណ្តាប់ធ្នាប់ទេសចរណ៍។ គាត់មានស្រុកកំណើតកើតជានៅទឹកដីអង្គរនេះ។ ក្នុងសម័យសង្គម(មុនសម័យប៉ុលពត) គាត់គឺជា ឆ្មាំប្រាសាទតានៃ។ គាត់ហៅតាមសំនៀងខ្មែរថា កាតឺយាង[Guardien]។ មិនត្រឹមប៉ុណ្ណោះ គាត់ស្គាល់បារាំងមួយចំនួនដែលមកជួលជុលប្រាសាទកាលពីជំនាន់នោះដូចជា លោក គុលលីយេ[B. P. Groslier?] និងលោក ម៉ាកសាល់[H. Marchal?] ជាដើមផង។ ខ្លួនគាត់ផ្ទាល់ក៏ជាអ្នកបានចូលរួមជួសជុលប្រាសាទក្រវ៉ាន់។ កាលនោះ គេទិញកង់មួយគាត់ជិះទៅមើលប្រាសាទ។ គ្រប់ប្រាសាទមានឆ្មាំតែមួយប៉ុណ្ណោះ លើកលែងអង្គរវត្តដែលមានឆ្មាំ២នាក់។

DSC_1899.jpg

និយាយគ្នាលេងយូរៗទៅ គាត់ក៏និយាយថា ក្មេងឥលូវពូកែជាងក្មេងពីដើម។ គាត់ថា ក្មេងឥលូវចេះច្រើន គេនិយាយបានច្រើន គេចេះភាសាផ្សេងៗ មើលនេះមើលនោះ។ តែមិនដឹងយ៉ាងម៉េច គេនាំគ្នាហៅរូបស្រីមុខប្រាសាទថាអប្សរា។ «ពីសង្គមមក គេហៅរូបស្រីៗថា ស្រីស្នំ។ ស្រាប់តែពេលចូលស្រុកវិញ[ចប់ខ្មែរក្រហម] គេនាំគ្នាហៅ អប្សរាៗ។» គាត់និយាយទៀតថា គាត់មិនហ៊ានថាម៉េចទេ ព្រោះក្មេងឥលូវគេមើលនេះមើលនោះច្រើនជាងគាត់។

សូមអាន ស្រីស្នំមែនឬ?

 

Advertisements