គ្រូល្ខោនស្បែកធំ

ធម្មតាមុននឹងសម្តែង គេត្រូវរៀបចំថ្វាយគ្រូសិន។ គ្រូខាងភ្លេង គ្រូខាងល្ខោន គ្រូខាងរបាំ គ្រូខាងចាក់ចេក…។

អ្នកប្រាជ្ញខាងវិជ្ជាខ្មែរតែងពន្យល់គ្រូទាំងនោះភ្ជាប់នឹងព្រះពិស្ណុការ ដែលជាព្រះខាងជាងលើគ្រូជាងទាំងឡាយ។ ជួនកាល គ្រូនោះពុំមែនជាព្រះពិស្ណុការទេ តែជាព្រះឥសូរ-ឥសី។

គ្រូស្បែកធំ
គ្រូស្បែកធំ

ឧ. ក្នុងរឿងល្ខោន បុត្រាស្តេចតែងទៅរៀនវិជ្ជាការគម្ពីរសាស្ត្រាពីលោកគ្រូ ព្រះមុនីឥសីនៅកណ្តាលព្រៃ។ តែកាលណានិយាយពីរឿងរៀនសិល្បសាស្ត្រ គឺពុំដែលឃ្លាតឆ្ងាយពីតាឥសី។ លោកគ្រូ អាំង ជូលាន ធ្លាប់យករឿងនេះមកបកស្រាយទាក់ទងនឹងព្រះរាំ(ព្រះឥសូរ)។

DSC01367
ក្រុមល្ខោនស្បែកសំពះគ្រូ

នៅទីនេះ រាល់ពេលមុនសម្តែង តាចាស់ជាងគេម្នាក់ជាអ្នករៀបចំថ្វាយគ្រូនេះ ថ្វាយជមមួយ អុជទៀនជាប់នឹងរូបស្បែកនោះ(ធ្វើឲ្យភ្លឺ, ធ្វើឲ្យមានជីវិត)។ រួចយកស្លឹកម្លូមកពន្លត់ទៀន ហើយបង្ហើរផ្សែងដាក់រូបស្បែកទាំងបី។ ក្រោយមក អ្នកត្រូវសម្តែងទាំងអស់មកសំពះជុំគ្នាទើបចាប់សម្តែង។ ឯគ្រូល្ខោនស្បែកធំនេះមានបីសំខាន់ៗមាន ព្រះឥសូរ តាឥសី និងព្រះនារាយណ៍ ដែលសុទ្ធជាព្រះដែលរាំ។ ត្រង់មានឥសីគឺឥតប្លែកទេ ព្រះក្នុងសិល្បៈខ្មែរ ព្រះឥសូរជួនកាលបង្ហាញជារូបឥសី។

ចម្លាក់ត្រីមូត៌ិ
ចម្លាក់ត្រីមូត៌ិ

(ពិបាកយល់ មកពីអ្នកពន្យល់)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s