តាមឿងនៅវត្តលលៃ

យើងដឹងស្ទើរគ្រប់គ្នាថា ប្រាសាទសង់មកសម្រាប់តម្កល់ព្រះក្នុងពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ហើយដែលយើងឃើញមានភស្តុតាងជាសិលាចារឹក និងសិល្បៈចម្លាក់ផង។

តែមានជំនឿធំមួយទៀតដែលអ្នកស្រាវជ្រាវហៅថា ជំនឿអ្នកស្រុកដើម ឬ ជីវចល(Animism)។ និយាយបែបងាយថា ជំនឿលើ«អ្នកតា»។ អ្នកប្រាជ្ញជាច្រើនយល់ទៀតថា អ្នកនៅអាស៊ីអាគ្នេយ៍មានជំនឿលើជីវចលនេះតាំងពីមុនសាសនាឥណ្ឌាផ្សាយចូលម្ល៉េះ។

ទោះបីព្រហ្មញ្ញសាសនាសាបរលាបខ្លះក៏ពិតមែន តែជំនឿលើជីវចលនេះនៅទុំជាប់ក្នុងគំនិតខ្មែរ។

នេះជាពិធីបុណ្យឆ្លងចេត្រនៅវត្តលលៃ។ អំពីពិធីឆ្លងចេត្រនៅតំបន់អង្គរ សូមអានអត្ថបទ ឆ្លងចេត្រ របស់លោកគ្រូ អាំង ជូលាន។ គេផ្សឹកភ្នំខ្សាច់ និងស្រង់ព្រះផង។ អ្វីដែលខ្ញុំចង់បង្ហាញទីនេះ គឺម្ចាស់ទឹកម្ចាស់ដីដែលឃុំគ្រងទីនេះមានឈ្មោះថា តាមឿង។ ខ្ទមរបស់គាត់នៅខាងកើតជាប់ជណ្តើរឡើងប្រាសាទលលៃ។ ពីដើមមកមានរូបបដិមា តែត្រូវគេលួចនៅដើមទស្សវត្សឆ្នាំ៩០។

This slideshow requires JavaScript.

គេត្រូវហែជាក្បួនកាត់តាមភូមិលលៃដែលនៅពីខាងជើងវត្តលលៃដើម្បីឲ្យព្រះសង្ឃបោះព្រំនៅភូមិនោះ តែមុននឹងដង្ហែ គេមកសុំសេចក្តីសុខពីតាមឿងនេះសិន។ មើលទៅអធិកអធមខ្លាំង។ អ្នកស្រុកទីនេះជឿថា កាលណាគេត្រូវធ្វើដំណើរទៅផ្លូវឆ្ងាយ គេថ្វាយស្រាជូនតាមឿង(ព្រោះតាមឿងចូលចិត្តស្រា)ដើម្បីសុំក្តីសិន។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s