សម្រង់ពាក្យសូត្រនៃកិច្ចប្រែរូប

កាលណាមានមនុស្សស្លាប់ អ្នកស្រុកផ្សារតែងតែបូជាអ្នកស្លាប់នោះប៉ុន្មានថ្ងៃបន្ទាប់ពីស្លាប់។ ប៉ុន្តែអ្នកនៅជនបទ ពិសេសអ្នកនៅសៀមរាប ពិធីបុណ្យសពមាន២ដំណាក់កាលធំៗគឺ កប់ សិនទើបដុតតាមក្រោយ។ អាចារ្យតែងពន្យល់ថាទាក់ទងធាតុទាំង៤ ពោលគឺ ទឹក ដី ភ្លើង និងខ្យល់។

11270427_741720499273840_7169233668875610552_o.jpg
កិច្ចប្រែរូបនៅវត្តរុន

កប់បាន១ទៅ២ឆ្នាំសិន ទើបបានគេយកទៅបូជាជុំគ្នាម្តង។ ថ្មីៗនេះមានបូជាបន្ទាប់ពីស្លាប់ភ្លាមដែរ ត្បិតបញ្ហាសេដ្ឋកិច្ច។ ន័យសំខាន់នៃពិធីបុណ្យសពគឺឲ្យអ្នកស្លាប់នោះបានទៅចាប់កំណើតនាជាតិខាងមុខ។ ប្រការដូច្នេះហើយ ទើបតម្រូវឲ្យមានកិច្ចពិធីច្រើន ក្នុងនោះមានកិច្ចប្រែរូបមួយដែរ។

11263093_741720512607172_8509465401371833785_o
កិច្ចប្រែរូបនៅវត្តរុន

ប្រែរូបនោះសោតគឺប្រែពីរូបចាស់ទៅរូបថ្មី ត្បិតរូបចាស់ស្លាប់បាត់ទៅហើយ។ សាច់ញាតិនៃអ្នកស្លាប់ប្រមូលកំទេចផេះផង់ដែលសល់ពីដុតហើយនោះសូន្យជារូបមនុស្ស ហើយយកចិញ្ចៀនមកដាក់ត្រង់ភ្នែកទាំងគូរ និងផ្ចិត ហើយយកអង្គុញមកដាក់នៅត្រង់ជង្គង់ទាំងពីរដែរ។ អាចារ្យធ្វើកិច្ចកាត់សក់ឲ្យបុគ្គលនោះហើយនិយាយថាដូច្នេះ

បុគ្កលនោះឈ្មោះ«ប្រុស»។ អាចារ្យធ្វើជានិយាយជាមួយបុគ្គលនោះហើយឲ្យបុគ្គលនោះទៅជួបកិង្ករណំ។ យើងប្រហែលធ្លាប់ឮពាក្យសូត្រពេលមូលបាយបិណ្ឌថា «អុជធូប១ដើមកន្លះ ព្រះពុទ្ធបានត្រាស់ពោធិកន្លង ប្រាប់ទៅតាកឹងឲ្យចាប់ឆ្កែចង សុំផ្លូវទៅផង ទៅជួបដូនតា»។ តាកឹងនេះ គឺនិយាយកាត់ខ្លីពីកឹង្ករណំដែលជាមន្ត្រីរបស់ព្រះយមរាជ។ ឯឆ្កែនោះជាអ្នកយាមស្ថានសួគ៌ស្ថាននរករបស់ព្រះយមរាជ។ គឺថាទៅជួបតាកឹងឲ្យនាំទៅជួបព្រះយមរាជដើម្បីកាត់សេចក្តីថាឲ្យទៅណាជាបន្តទៀត។ ការនេះលោកគ្រូ ស៊ីយ៉ុន សុភារិទ្ធ ធ្លាប់បង្ហាញមកហើយទាក់ទងនឹងពិធីភ្ជុំបិណ្ឌ

11165197_741729865939570_1467044495224088894_o
ចម្លាក់ស្ថានសួគ៌-នរកនៅអង្គរវត្ត

ទស្សនាវីដេអូកិច្ចប្រែរូបនៅវត្តរុន ខាងជើងភ្នំបូក 

Advertisements

1 Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s