សិលាចារឹកវត្តអធ្វា៖ គ្រាន់តែអានក៏បានបុណ្យ

សិលាចារឹកនេះស្ថិតប្រាសាទវត្តអធ្វា ពុំមានកាលបរិច្ឆេទទេ តែអ្នកប្រាជ្ញល្បីខាងសិលាចារឹកយល់ថាប្រហែលចារឹកនៅស.វទី១៦។ សិលាចារឹកនេះនិយាយសម្តេចព្រះជេតគុសាសាងព្រះពុទ្ធ១ម៉ឺនអង្គ ព្រះចេតិយ១ លើកខ្មោចអន្តរធានមកធ្វើបុណ្យឲ្យ ហើយអហោសិកម្មឲ្យគ្រប់សព្វសត្វទាំងឡាយ។ ដល់ឃ្លាចុងក្រោយ គាត់ជូនកុសលធំសម្បើមមួយមកអ្នកបានអានសិលាចារឹកនេះ។ ខ្ញុំសូមស្រង់ពីបន្ទាត់ទី៣៣ទៅ។

សិលាចារឹកសម័យកណ្តាល នៅវត្តអធ្វា
សិលាចារឹកសម័យកណ្តាល នៅវត្តអធ្វា

សរសេរជាអក្សរសព្វថ្ងៃ៖

បពិតរិយអ្នកឥនាមូយមោកមេលចារិកព្រះពុទហ្មិននេះ រិយអ្នកនោះហោងឲបាននុសម្បាតបិយជំមពូក គិហមនូសសម្បាត សោរសម្បាត និរពានសម្បាតបរិហ្អបនាសូមពេញបរិបូរហោង។

សម្រួល៖ បរពិត្រអ្នកឯណាមួយមកមើលចារឹកព្រះពុទ្ធម៉ឺនអង្គនេះ សូមឲ្យអ្នកនោះហោងឲ្យបាននូវសម្បត្តិបីជំពូកគឺ មនុស្សសម្បត្តិ សួគ៌សម្បត្តិ និពាន្តសម្បត្តិ ហើយសូមឲ្យបានពេញបរិបូណ៌ហោង។

គភ៌គ្រិះប្រាសាទវត្តអធ្វា
គភ៌គ្រិះប្រាសាទវត្តអធ្វា

សិលាចារឹកនេះធ្លាប់បកប្រែដោយអ្នកស្រាវជ្រាវខ្មែរល្បីម្នាក់យូរណាស់មកហើយ សូមអាន។ ឈ្មោះគាត់គឺ ពៅ សាវរស

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s