កង្វះឯកសារភាសាខ្មែរ

នេះជាចំណងជើងសៀវភៅមួយសរសេរដោយលោក Bernard Phillipe Groslier ជាបារាំងម្នាក់ដែលចាយពេលជាច្រើនឆ្នាំស្រាវជ្រាវអំពីអារ្យធម៌អង្គរ។

ដើមឡើយ សៀវភៅនេះសរសេរជាបារាំងបោះពុម្ពឆ្នាំ១៩៥៨ក្រោមចំណងជើងថា Angkor et le Cambodge au XVIe siècle d’après les sources portugaises et espagnoles។ គាត់ប្រមែប្រមូលឯកសារទាំងឡាយណាដែលពួកអ៊ឺរ៉ុបប៉ុន្មាននាក់មកស្រុកខ្មែរកាលគ្រានោះ បានសរសេរអ្វីដែលគេឃើញអំពីប្រាសាទនៅអង្គរ។ លោក Groslier គាត់យកទិន្នន័យនោះមកវិភាគ និងសិក្សាប្រៀបធៀបជាមួយទិន្នន័យបុរាណវិទ្យាដែលអ្នកប្រាជ្ញបារាំងស្រាវជ្រាវឃើញ ក្នុងកម្រិតមួយនៃការរកឃើញនាពេលនោះ។

ក្រោយមក សៀវភៅនេះបានបកប្រែដោយលោក Michael Smithies និងបោះពុម្ពជាភាសាអង់គ្លេសនៅឆ្នាំ២០០៦។ ខ្ញុំធ្លាប់អានសៀវភៅទាំង២ភាសានេះត្រួសៗ ហើយឃើញថា សៀវភៅជាភាសាបារាំងល្អជាង។ ល្អត្រង់ថា អ្នកនិពន្ធដើមប្រើពាក្យពេជន៍ដើមពន្យល់ ឲ្យអ្នកអានយល់ស៊ីជម្រៅទៅរកពាក្យដើមជាសំស្ក្រិត ឬជាខ្មែរ។ តែសៀវភៅជាភាសាអង់គ្លេសក៏មានប្រយោជន៍ពន់ពេកណាស់ដែរ សម្រាប់អ្នកដែលចេះភាសាអង់គ្លេស។

Angkor

យ៉ាងណាក៏ដោយ ទាំងអស់នេះហាក់មិនទាន់គ្រប់គ្រាន់ឡើយ។ ត្រង់ថា ហេតុអ្វីមិនមានបុរាណវិទូណាដែលចេះភាសាបារាំងជ្រៅជ្រះ បកប្រែសៀវភៅខាងលើឲ្យមកជាភាសាខ្មែរ? កម្ពុជាត្រូវការឯកសារស្រាវជ្រាវបែបវិទ្យសាស្ត្រជាច្រើនទៀត ក្នុងការប្រែឲ្យជាភាសាជាតិ។ យើងបន្ទោសថាមនុស្សមិនអានក៏មិនត្រូវដែរ ព្រោះសៀវភៅល្អគួរឲ្យចង់អាននៅមានតិចនៅឡើយ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s