កោរសក់ថ្វាយ

ដូចគ្នានឹងលាបំណន់ដែរ នារីចំណាស់នោះកោរសក់ឲ្យកូនរបស់គាត់ថ្វាយចំពោះប្រាសាទចៅស្រីវិបុល។ ដំបូងឡើយ កូនតូចនោះឈឺខ្លាំងពេក ទើបម្តាយមកបន់ស្រន់នៅចំពោះប្រាសាទចៅស្រីវិបុល ធ្វើយ៉ាងណាឲ្យកូនគាត់ជា នោះគាត់នឹងកោរសក់ថ្វាយ។

1669987_641592569286634_1009311774854792172_o.jpg
កោរសក់

ក្រោយមក ពេលកូនគាត់បានជាប្រាកដ គាត់ក៏មកកោរសក់ថ្វាយទៅប្រាសាទដូចដែលបានមកបន់ពីមុនមក។ កោរនៅនឹងផ្លូវឡើងប្រាសាទនាពេលបច្ចុប្បន្ន។

10704260_641592689286622_1792968022455950526_o.jpg
ប្រាសាទចៅស្រីវិបុល

ធម្មតា យើងគិតថា សក់ជារឿងដែលមានមន្ទិលជាប់[សូមអាន]។ ដូច្នេះ គេត្រូវធ្វើជាកិច្ចពិធីផ្សេងៗដើម្បីកុំឲ្យជាប់មន្ទិល។ ឧ. កោរសក់ពេលបុណ្យសព, កាត់សក់ក្នុងពិធីមង្គលការជាដើម។ល។ តែកោរសក់នៅទីនេះហាក់ដូចមិនស្ថិតក្នុងបរិបទជម្រះមន្ទិលទេ តែខ្ញុំយល់ថាជាការបូជាទៅវិញ។

សិលាចារឹកនៅអង្គរវត្ត(IMA.2)ចារនៅឆ្នាំ១៥៧៧គ.សនិយាយអំពីមាតារបស់ស្តេចនាជំនាន់នោះ ព្រះនាម ‪#‎មហាកល្យាណវត្តីស្រីសុជាតា‬។ ទ្រង់បានយាងមកដល់អង្គរ ហើយមានក្តីត្រេកអរខ្លាំង ពេលឃើញបុត្រារបស់ទ្រង់មានសទ៌្ធាសាងអង្គរវត្តឲ្យល្អដូចពីបុរាណកាលវិញ។ ព្រះនាងបានកោរសក់ ហើយយកសក់នោះទៅដុតជាខ្មុកដើម្បីសាងពុទ្ធរូបតម្កល់នៅជាន់បាកាណប្រាសាទអង្គរវត្ត។

អ្នកប្រាជ្ញខ្លះយល់ថា វាជាការភ្ជាប់ខ្លួនជាមួយនឹងព្រះគឺថា ហាក់បីដូចជាយើងសិតរូបព្រះដោយយកសម្បត្តិផ្សេងៗទៅរំលាយជាមួយ។ ក្នុងន័យមួយ គឺឲ្យរបស់នោះទៅជាប់នឹងខ្លួនព្រះ។ ទោះយ៉ាងនេះក្តី សូមកុំភ្លេចថា សក់ក៏មានជាតិឈាមក្នុងនោះដែរ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s