ជ័របិតទូក

តាមធម្មតា ទូកឈើតែងមានប្រហោងតាមចន្លោះក្តារ។ ហេតុនេះរៀងរាល់១ ឬ២ឆ្នាំម្តង ម្ចាស់ទូកតែងទិញជ័រយកមកលាយដើម្បីបិតតាមតំណរ ឬតាមប្រហោងទូកកុំឲ្យជ្រាបទឹក។ ជ័រមាន២ប្រភេទគឺ ជ័រទឹក(រូបទី១) និងជ័រចុង(រូបទី២)។

ជ័រទឹកគឺបានមកពីគេអុជឲ្យស្រក់ជ័រតាមដើមយាងដែលអ្នកខ្លះហៅដើមឈើទាល។ រីឯជ័រចុង ជាប្រភេទជ័រឈើដែរតែរឹងដុំៗដែលវាហារចេញពីដើមឈើមក។ ក្នុងរូបទី២បែបរាយម៉ដ្ឋដូចម្សៅដោយសារគេដំ។ ជ័រចុងនេះ គេមិនឲ្យប៉ះទឹកទេ ព្រោះវានឹងក្លាយជារឹងប្រើលែងកើត។

របៀបធ្វើ៖

គេយកជ័រទឹកលាយជ័រចុង ហើយស្ល បន្ទាប់មកលាយជាមួយបាវក្រចៅ។ រំងាស់វាឲ្យខាប់ រួចក៏អាចយកមកប្រើប្រាស់បាន។ ពេលគេប្រើ គេអាចដុតឲ្យក្តៅទៅជាខាប់ទៀត??(ក្នុងរូប)។ ជ័រទឹកដែលល្អលេខ១គឺ រាវ និងមានពណ៌ក្រហម។ ចំណែកលេខ២វិញគឺ ខាប់ៗ។ ទោះមិនលាយជ័រទឹក និងជ័រចុងក៏ដោយ គេក៏អាចប្រើជ័រទឹកតែវាក៏បាន ដោយលាបនៅលើទូកតែម្តងកុំឲ្យឈើវាឆាប់ពុកផុយ។

DSC00375

ទិន្នន័យនេះអាចភ្លាត់ច្រើនដោយសារកប់វាទុកចោលជិត១ឆ្នាំ ទើបតែរកឃើញថ្ងៃនេះ។

Boat elements called

A post shared by Ou Kongkea (@oukongkea) on

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s