បទ្មវិតាន – ពិតានផ្កាឈូក

បទ្មប្រែថា ផ្កាឈូក។ វិតាន-ពិតាន គឺអ្វីដែលបាំងពីលើ គ្រប ធ្វើឲ្យម្លប់។

DSC03985.JPG
វិហារវត្តត្រាច

សិលាចារឹកមួយនៅប្រាសាទបាយ័ន(K.470) ដែលអ្នកប្រាជ្ញខាងសិលាចារឹកគិតថាមានកាលបរិច្ឆេទនៅដើមស.វទី១៤។ សព្វថ្ងៃរក្សាទុកនៅអភិរក្សអង្គរខេត្តសៀមរាប។ សិលាចារឹកនេះនិយាយអំពីការស្ថាបនាលិង្គ, អំណោយទៅសិល្បិស្ថាបការចាយ៌្យ ព្រាហ្ម និងហោរាជាដើម។ ក្នុងនោះមានអំនោយជាបទ្មសិរស និងបទ្មវិតាន…។

ពាក្យដែលគេចារនោះគឺថា «បទ្មវិតានសង្កូ(ប្រាក់)ផ្សំសំរិត»។ អំពី«ពិតាន»មានអ្នកស្រាវជ្រាវខ្មែរម្នាក់ឈ្មោះ ស៊ីយ៉ុន សុភារិទ្ធ បានស្រាវជ្រាវ និងបោះពុម្ពផ្សាយនៅវិទ្យាស្ថានរៃយំនាប៉ុន្មានឆ្នាំមុននេះ។ យើងអាចយកពាក្យនេះមកផ្គូរផ្គងនឹងរូបទាំងប៉ុន្មាននេះនឹងយល់ថា ទំនៀមនេះមានតជាប់មកដល់សព្វថ្ងៃដែលយើងអាចឃើញនៅតាមវិហារ ឬមេរុ។

ក្នុងន័យជំនឿ ពិតាននេះសំខាន់ណាស់ ត្បិតជាគ្រឿងដែលគេតែងធ្វើដើម្បីថ្វាយធ្វើជាម្លប់ដល់ព្រះ។ ពិធីខ្លះមិនស្ថិតក្នុងពុទ្ធសាសនា ឬព្រហ្មញ្ញសាសនាទេ តែក៏តែងតែមានពិតានឥតខាន រហូតដល់មានជាចម្រៀងកាច់ផ្កាសារពិតានផង។ សូមស្តាប់

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s