បំណងប្រាថ្នាមួយ

ទីនេះ ខ្ញុំសូមនិយាយឲ្យហួសពីកិច្ចការអភិរក្ស ឬក៏ការប៉ះពាល់ដែរ។ ដោយក្រឡេកមើលអក្សរដែលគេយកធ្យូងសរសេរលើស៊ុមទ្វារប្រាសាទធំសម្បើមមួយនៅតំបន់អង្គរ។ អ្នកសរសេរទៀតសោតប្រហែលជាអ្នកភូមិប្រដាកនេះឯង។ អ្នកនិពន្ធចង់បានរបស់ថ្លៃមួយសម្រាប់បម្រើតម្រូវការជីវភាព។

សេចក្តីថា

១.យើងខ្ញុំសូមគោរពចំពោះ

២.បងៗនៅកន្លែងនេះជាទី

៣.គោរពស្នេហាបវ[រ]យ៉ាង

៤.កក់ក្តៅ+ជ្រាលជ្រៅខ្ពស់បំផុ

៥.ត[។] ទន្ទឹម+ការសួរសុខទុខ[ទុក្ខ].

៦.យើងខ្ញុំសូមស្នើរបង

៧.ជួយរកកប៉ាល់ហោះ

៨.ចែកយើងខ្ញុំមួយ

៩.ដើម្បី+រកស៊ីដឹក

១០.កង្កែបលក់នៅ

ភូមិព្រះដាក់

[…]

IMG_1028.JPG
ស៊ុមទ្វារប្រាសាទមេបុណ្យ (ខាងកើត)

ខ្ញុំមិនហ៊ានសន្និដ្ឋានថា ពាក្យ«បង»ដែលអ្នកនិពន្ធនិយាយ ចង់សំដៅលើនរណានោះទេ។ តែហោចណាស់ ខ្ញុំជឿថា ពុំមានអ្នកណា ក្រៅពីអ្នកតាដែលជាអ្នកឃុំគ្រងប្រាសាទនេះទេ។ ត្បិតក្នុងគំនិតអ្នកស្រុកអង្គរសព្វថ្ងៃ ប្រាសាទជាទីអាស្រ័យរបស់អមនុស្ស «អ្នកតា»។ អ្នកតាអាចជាប្រុស ឬស្រី។ អ្នកតានៅប្រាសាទមេបុណ្យនេះមានឈ្មោះថា តាខូច និងស្រីខ្មៅ។ រាល់ដងដែលគេមកបន់ស្រន់ ឬសុំទឹកភ្លៀង គេត្រូវរំលឹករកឈ្មោះអ្នកតានេះ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s