ពាក្យសូត្របវរណា

ពាក្យនេះសម្គាល់លើការវេរ ឬប្រគេន។ គេសូត្រនៅពេលកូនចៅជូនបាយសម្លទៅអ្នកមានគុណ ឬមាតាបិតាក្នុងបុណ្យបច្ច័យបួន។ តាមធម្មតា អាចារ្យគឺជាអ្នកសូត្រនាំ ហើយកូនចៅទាំងឡាយសូត្រតាមមួយឃ្លាម្តងៗ។

dsc_4282
តាអាចារ្យនៅវត្តនាមរូប

នេះជាពាក្យសូត្រដែលខ្ញុំថតបាន ពីក្បួនសៀវភៅរបស់តាអាចារ្យម្នាក់នៅវត្តនាមរូប។ ក្បួននេះ គាត់ចម្លងផ្ទាល់ដៃចេញពីសាស្ត្រាស្លឹករិត។ គាត់បានអនុញ្ញាតឲ្យខ្ញុំថតចម្លងតាមចិត្តចង់ ដើម្បីផ្សព្វផ្សាយ។ ដូច្នេះ ខ្ញុំសូមរក្សាអក្ខរាវិរុទ្ធដើមទាំងអស់ឥតមានកែប្រែអ្វីទាំងអស់ ដើម្បីរក្សារបៀបសរសេរដែលគាត់ព្យាយាមចម្លងពីសាស្ត្រានោះមក។ យ៉ាងណាមិញ លោកអ្នកនាងមុខតែនឹងអាចកាត់សេចក្តីយល់បាន ទោះបីអក្ខរាវិរុទ្ធខ្លះខុសម្តេចម្តា។

សេចក្តីដើមទាំងប៉ុន្មានមានជូនដូចតទៅនេះ៖

បូពិតលោកអ្នកមាត្តាបីត្តា  កូននឹកខ្លោចផ្សារពេកអំបា្ស

តាំងពីកូនកើតមានរូបកា្យ  អ្នកតែងខ្វល់ខ្វាយថែរក្សា

ឱះ! ឱម្ចាស់ថ្លៃវិសេសលន់  ម៉ែរេងទុកធ្ងន់ពន់ពេកណាស់

ព្រោះអ្នកផ្តេកផ្តិតកូនពុំងា  ពុំអាចពណ៌នាឲ្យអស់បាន

ដូច្នេះកូនសូមផ្ចង់អញ្ចលី  លើកហាត់ទ្ងាំពីបន្ទន់ប្រាន

បង្គំបាទ្ទាព្រះក្សេមក្សាន  ទោះឧះប៉ុន្មានសូមប្រណី

ម្ចាះអើយកាលកូនទ្រហ៊ោយុំ  ម៉ែស្ទុះមកថ្នមត្រកងបី

ច្រៀងបំពេកូនដោ្យប្រឹមប្រី  ដោ្យចឹត្តមេត្រីផ្តេកកូនណា

ទឺកម៉ូតទឹកមាត់លាមកផង  នឹងគ្រឿងសៅម៉ងផងនាៗ

ម៉ែចាប់ម៉ែកាន់ម៉ែស្រវ៉ា  លាងដោ្យហត្ថាឥតជិនឆ្អន់

បូពិតអ្នកម្តាយមានកូរណា  បីត្តាមានគុណវិសេសលន់

កូនសូមគោរពព្រះគុណធ្ងន់  សូមព្រះសូភ័ណបានក្សែមក្សាន

ហេតុនេះកូនឧទិសផល  តំម្កល់ចេត្តនាដោ្យក្លានហាន

សិលទានភាវន្នាទ្ងាំប៉ុន្មាន  ដែលកូនបានសាងជូនទៅអ្នក

សូមលោកទទួលដោ្យសោម្មនស្ស  ចឹត្តកូនត្រង់ស្មោះចំពោះជាក់

ដូចកូនបានពោលពាក្យសច្ចៈ  ជូនទៅលោកអ្នកគ្រានេះហោង៕

dsc_4281
ក្បួនសូត្របវារណា
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s