ព្រិត្តិការណ៍វប្បធម៌មួយដែលជួយវិស័យទេសចរណ៍

នៅវត្តអារញ្ញ តាមប្របមាត់ស្ទឹងទៅភ្នំក្រោម អ្នកស្រុកដែលនៅជុំវិញនោះតែងរៀបចំធ្វើពិធីបណ្តែតប្រទីបទៅទន្លេដើម្បីសុំខមាទោសដល់ទឹកដីដែលខ្លួនបានធ្វើឲ្យកខ្វក់ពេញមួយឆ្នាំ។

ជាទូទៅ វិស័យទេសចរណ៍ត្រូវគេមើលឃើញថា ផ្តល់ប្រយោជន៍ផង និងផ្តល់ផលអវិជ្ជមានទន្ទឹមគ្នា។ ការផ្តល់ផលប្រយោជន៍នោះគឺថាច្រើនគួរសមដល់សេដ្ឋកិច្ច និងអត្តសញ្ញាណផង។ អ្នកគិតពីប្រយោជន៍នេះប្រឹងធ្វើយ៉ាងម៉េចឲ្យបានលុយពីទេសចរណ៍។ ប៉ុន្តែមនុស្សមួយក្រុមទៀតយល់ថា ទេសចរណ៍ផ្តល់ផលអវិជ្ជមានជាច្រើនដល់ប្រពៃណីវប្បធម៌ ព្រោះថាមនុស្សនឹងប្រឹងរកឱកាសផ្សេងៗពីវិស័យទេចរណ៍ធ្វើភាពដើម (Authenticity)នៃប្រពៃណីវប្បធម៌បាត់បង់ដោយឯកឯង

dsc_5452

ប៉ុន្តែព្រិត្តិការណ៍វប្បធម៌ខ្លះនឹងប៉ះពាល់បន្តិចបន្តួចប៉ុណ្ណោះ ឬថាចំណេញច្រើនជាងខាត។ វាមិនបានធ្វើឲ្យរំខានដល់ពិធីសាសនា ឬប៉ះពាល់ដល់កម្មវិធីរបស់សហគមន៍គេឡើយ បើគ្រាន់តែយើងចូលរួមសប្បាយដូចតែអ្នកស្រុកជាទូទៅ ហើយបង្ហាញក្តីគោរពដល់សហគមន៍របស់គេនោះ។ ម្យ៉ាងក្នុងកម្មវិធីនេះ អ្នកចូលរួមគ្រាន់តែដើរហែប្រទីបមានភ្លេងរាំសប្បាយអឺងកង និងបណ្តែតប្រទីបដែលគេមានរៀងៗខ្លួនចូលក្នុងទន្លេ។

dsc_5510

គំនិតនេះជួយឲ្យវិស័យទេសចរណ៍រក្សាបានចីរភាព តាមរយៈការបង្កើតទិសដៅកម្សាន្តឲ្យមានច្រើនបែប និងចម្រុះ(Diversify)។ ទេសចរណ៍នឹងស្គាល់ខ្មែរកាន់តែច្បាស់តាមរយៈការប្រតិបត្តិប្រពៃណីទាំងនេះគឺថា ក្រៅពីចំណាយប្រាក់មកទស្សនាប្រាសាទ គេអាចស្វែងយល់ប្រពៃណីអ្នកស្រុកបន្ថែមដែរ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s