មហានស

នេះជាពាក្យសំស្ក្រិតដែលខ្មែរបុរាណស្គាល់ និងប្រើប្រាស់ពាក្យនេះជាយូរមក។ ពាក្យនេះប្រែថា អ្នកដាំស្ល ឬដែលយើងសព្វថ្ងៃហៅពេញៗមាត់ថា ចុងភៅ។

ក្នុងពិធីផ្សេងៗ តួនាទីរបស់ចុងភៅសំខាន់ខ្លាំងណាស់ ព្រោះតែកាលណាមានបុណ្យធំអីមួយត្រូវតែមានចុងភៅ ត្បិតត្រូវដាំស្លមើលការខុសត្រូវលើការហូបចុក។ អាចារ្យជាអ្នកធ្វើកិច្ចពិធី អ្នកភ្លេងលេងតែភ្លេង… អ្នកដាំស្លគិតតែដាំស្ល រឿងផ្សេងពីនេះមិនរវីរវល់។ ហេតុនេះបើសួរថា តើតួនាទីមួយណាសំខាន់ជាងមួយណាគឺ ពិបាកឆ្លើយ។ ប៉ុន្តែយើងគួរនិយាយថា មិនអាចអត់មួយណាបាន។

DSC02485
សិលាចារឹកប្រាសាទឥន្ទកោសីយ៍

បើពិនិត្យលើសិលាចារឹកនៅតាមប្រាសាទមួយចំនួនធំតែងតែមានមហានស ត្បិតដូចបានជម្រាបថា ជាអ្នកមើលទៅលើការហូបចុក។ រូបថតសិលាចារឹកនេះគឺនៅប្រាសាទឥន្ទ្រកោសីយ៍ ប្របនឹងមាត់ស្ទឹងកណ្តាលក្រុងសៀមរាប។ សម្រង់ឃ្លាត្រង់នេះថា នៅគ.ស៩៨០មានគេមកធ្វើអំណោយចំពោះប្រាសាទនៅទ្វីជេន្ទ្របុរនេះ។ ក្នុងនោះមានមេចុងភៅម្នាក់ឈ្មោះ អនន្តក៏មកធ្វើអំណោយនាពេលនោះដែរ។

DSC_1915
សិលាចារឹកប្រាសាទក្រវ៉ាន់

ក្នុងបរិបទសិលាចារឹកផ្សេងៗជាច្រើនទៀត មហានសតែងតែជាអំនោយរបស់មន្ត្រីណាម្នាក់ជូនទៅប្រាសាទ ដើម្បីធ្វើម្ហូបថ្វាយព្រះនៅប្រាសាទ និងអ្នកបម្រើការនៅទីនោះ។ ឧទាហរណ៍ សិលាចារឹកប្រាសាទក្រវ៉ាន់ K.270 និយាយពីមន្ត្រីម្នាក់ងារជាកំស្តេងឈ្មោះ មហីធរវម៌្មន មកស្ថាបនាព្រះត្រៃលោក្យនាថ (ជាឈ្មោះប្រាសាទក្រវ៉ាន់) នៅគ.ស៩២១។ កំស្តែងនោះបានថ្វាយខ្ញុំ និងចុះបញ្ជីរាយនាមអ្នកនោះ ដោយចែកការងារឲ្យទាំងប្រុសទាំងស្រីមានដូចជា អ្នករាំ អ្នកច្រៀង អ្នកភ្លេង អ្នកយាម ហើយមានមហានសដែរ។ល។

នៅតាមវត្តអារ៉ាមសព្វថ្ងៃក៏នៅមានរោងបាយសម្រាប់ដាំស្លនៅពេលបុណ្យក្នុងបរិវេណវត្តម្តងៗ។ ពុំនោះសោត ក៏ធ្វើចង្ហាន់ថ្វាយព្រះសង្ឃដែរ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s