ស្ថាននរកខ្លះនៅថែវអង្គរវត្ត

នៅថែវខាងត្បូងអង្គរវត្តមានចម្លាក់មួយផ្នែកនិយាយពីបញ្ចុះពលរបស់ព្រះបាទសូរ្យវម្ម៌នទី២ និងមួយផ្នែកទៀតនិយាយអំពីស្ថានសួគ៌ និងស្ថានរក។ ចម្លាក់ភាគច្រើនមានសិលាចារឹកដែលគេចារនៅក្រោមរូបទាំងនោះក្នុងន័យផ្តល់សេចក្តីឲ្យរូបទាំងនោះ។ សិលាចារឹកទាំងនោះសោតក៏មានទាំងខ្មែរ និងសាសន៍ដទៃបកប្រែសិក្សាអស់ហើយដែរ។ តែឲ្យប្រែទៅជាភាសាខ្មែរសព្វថ្ងៃ ដូចជាមិនទាន់ឃើញទេ។

IMG_1816
ព្រះយមរាជជិះក្របី

មនុស្សកាលណាស្លាប់ទៅហើយនឹងអាចបានទៅសួគ៌ បើពុំនោះទេក៏ទៅនរក ស្រេចតាមអ្វីដែលខ្លួនប្រព្រឹត្តកាលនៅរស់។ កាលបើនឹងទៅនរកនឹងត្រូវទៅជួបព្រះយមរាជដើម្បីកាត់ក្តីគួរនឹងទៅស្ថានណាឲ្យសមនឹងអ្វីដែលខ្លួនធ្វើ។ ក្នុងនរកទាំង៣២ស្ថាននោះ យើងសូមស្រង់តែស្ថានខ្លះមកបង្ហាញ។

[…]

ក. ទ្រវត្ត្របុ. អ្នក្ត ជ្រំ អ្នក. យោក ភូមិ អ្នក. យោក ផទះ បង្គ្វយ ស្ថាន អ្នក

ខ. តប្តលាក្ឞាមាយ. អ្នក្ត តុត ផទះ អ្នក. តុត វ្រៃ. ឲ្យវិឞ តអ្នក

គ. អស្ថិភង្គ. អ្នក្ត កប យ្បរ ផទះ ត្រវាំង អញ្ចន អន្ត្វង សភាស្ថាន ផោង អ្នក្ត បំបត តិត៌្ត អ្នក. វិធម៌្ម

ឃ. តាលវ្ឬក្ឞវន. អ្នក ត កត ឈេ ត វ្វំ គប្បិ កត. កត ឈេ ត ទេវស្ថាន. ល្មក ទេវស្ថាន

[…]

សេចក្តីប្រែ

ក. ស្ថានរំលាយសំណ៖ អ្នកណាដែលជិះជាន់គេ. អ្នកយកដីគេ. យកផ្ទះគេ។

ខ. ស្ថានដែលក្តៅ៖ អ្នកណាដែលដុតផ្ទះគេ. អ្នកដុតព្រៃ. អ្នកដាក់បំពុលគេ។

គ. ស្ថានបំណែកឆ្អឹង៖ អ្នកដែលកាប់បំផ្លាញច្បារដំណាំ ផ្ទះ ត្រពាំង ស្រះ អណ្តូង សភាស្ថាន។ អ្នកដែលលុបបំផ្លាញទីសក្ការៈ។ ធ្វើរឿងមិនត្រឹមត្រូវ។

ឃ. ស្ថានព្រៃត្នោត៖ អ្នកណាដែលកាត់ឈើពុំគប្បីកាត់. កាត់ឈើនៅទេវស្ថាន (ប្រាសាទ). ធ្វើឲ្យកខ្វក់ទេវស្ថាន។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s