នៅពីក្រោយតួលេខកំណើនទេសចរណ៍

ទេសចរណ៍មានប្រយោជន៍ដល់មរតកវប្បធម៌ និងអ្នកស្រុកដែលនៅជុំវិញមួយចំនួន ស្របគ្នានេះទេសចរណ៍ក៏បង្កើតជាបញ្ហាជាច្រើនដល់មរតកវប្បធម៌ដែរ។

ជារៀងរាល់ឆ្នាំ តួលេខអំពីចំនួនទេសចរអន្តរជាតិចូលមកកម្ពុជាមានការកើនឡើងជាលំដាប់។ នេះក៏ដោយសារតែកម្ពុជាមានស្ថិរភាពនយោបាយនឹងនរតាំងពីដើមទស្សវត្សឆ្នាំ១៩៩០រហូតមក។ ជាក់ស្តែង របាយការណ៍ប្រចាំឆ្នាំ២០១៥ របស់ក្រសួងទេសចរណ៍បង្ហាញថា ទេសចរបរទេសមានចំនួន៤,៧៧៥,២៣១ ចូលមកកម្ពុជា។ ក្នុងនោះ ទេសចរជនជាតិវៀតណាមឈរនៅលើលំដាប់កំពូលតារាង តាមបង្កិតពីក្រោយដោយទេសចរជនជាតិចិន និងលាវ។

យ៉ាងណាមិញ ទេសចរមកកម្ពុជាត្រូវគេចាត់ទុកថាជាទេសចរវប្បធម៌។ ដូចដែលលោក ឈាង វណ្ណារិទ្ធ បានបង្ហាញក្នុងអត្ថបទស្រាវជ្រាវអំពី ប្រភេទទេសចរណ៍មកទស្សនាខេត្តសៀមរាប បោះពុម្ពឆ្នាំ២០១៣ ដោយធ្វើការសិក្សាវិភាគលើទិន្នន័យឆ្នាំ២០០៧-០៨។ ក្នុងចំនួនទេសចរ២៤២នាក់ ពួកគេនិយាយថា កម្ពុជាគឺជាទិសដៅទេសចរណ៍សម្រាប់អ្នកស្វែងយល់អំពីវប្បធម៌ និងប្រពៃណីការរស់នៅរបស់កម្ពុជា។ ហេតុនេះហើយ ទិសដៅសំខាន់របស់ទេសចរមកកាន់កម្ពុជា គឺខេត្តសៀមរាប។ ត្បិតខេត្តនេះពោរពេញទៅដោយប្រាសាទបុរាណមានក្បូរក្បាច់រចនាល្អវិចិត្រជាច្រើន។

Neak "Ta Raja"

A post shared by Ou Kongkea (@oukongkea) on

ជាលទ្ធផល ទេសចរអន្តរជាតិមកទស្សនាអង្គរមានការកើនឡើងគួរកត់សម្គាល់។ ពោលគឺ ពី១,១៥៥,០៥៥នាក់នៅឆ្នាំ២០១០ កើនដល់២,១០០,០១៨នាក់ នៅឆ្នាំ២០១៥។ នៅឆ្នាំ២០១៥នេះទៀតសោត កម្ពុជាទទួលបានចំណូលជាង៦០លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរ។ អ្នកស្រុកអង្គរជាច្រើនបង្ហាញក្តីសាទរចំពោះកំណើនទេសចរដ៏រហ័សនេះ។ ខណៈដែលអ្នកខ្លះទៀតនៅបង្ហាញភាពស្ទាក់ស្ទើរនៅឡើយ។

Untitled-1.jpg
ទិន្នន័យភ្ញៀវទិញសំបុត្រទស្សនាអង្គរ (ទិន្នន័យអាជ្ញាធរអប្សរា)

ទេសចរណ៍ពិតជាផ្តល់ប្រយោជន៍មកដល់សេដ្ឋកិច្ចថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដោយហេតុផលថា ទេសចរទាំងនោះនឹងក្លាយជាកម្លាំងមួយ ក្នុងការលើកស្ទួយជីវភាពរបស់គាត់តាមរយៈការលក់ផលិតផល ឬបម្រើសេវាកម្មទេសចរណ៍ជាដើម។ ប៉ុន្តែក្តីបារម្ភក៏កើតឡើងតំណាលគ្នាដែរ ត្បិតអ្នកស្រុកទទួលបានផលតិចតួចស្តួចស្តើងនៅឡើយ។ រឿងនេះបណ្តាលមកពីកត្តាច្រើនយ៉ាងដូចជា ការរៀបចំសេវាកម្មទេសចរណ៍ជាកញ្ចប់របស់ក្រុមហ៊ុន, ផលិតផលទេសចរណ៍នាំចូលមកពីប្រទេសជិតខាងស្ទើរទាំងស្រុងជាដើម។ កង្វល់មួយទៀតនោះគឺ អាជីវកម្មទេសចរណ៍ខ្នាតតូចខ្លះនឹងត្រូវស្លាប់ ដោយសារការប្រជែងតម្លៃខ្លាំងពេកជាមួយអាជីវកម្មខ្នាតធំ។ វានឹងចោទជាបញ្ហាអ្វីទេ ប្រសិនបើយើងបានរៀបចំយុទ្ធសាស្ត្រគ្រប់គ្រាន់ និងត្រឹមត្រូវសម្រាប់ប្រកួតប្រជែង។

លើសពីនេះ ទេសចរណ៍ក៏ជាកត្តាចម្បងមួយដែលអាចបង្កើតជា ផលអវិជ្ជមានផ្សេងៗដល់មករតកវប្បធម៌ និងបរិស្ថានជុំវិញ។ ផលប៉ះពាល់ចំពោះមរតកវប្បធម៌ដូចជា សឹកប្រាសាទ តម្លៃដើមរបស់ប្រាសាទ ពិសេសគឺប្រពៃណីរបស់អ្នកស្រុក។ រីឯបរិស្ថានជុំវិញមានដូចជា ជាតិពុលក្នុងអាកាស និងសំរាម…។

#Angkor tourism | draw by Chanthoeun S.

A post shared by Ou Kongkea (@oukongkea) on

នៅឆ្នាំ២០១២ ការសហការគ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី រួមទាំងស្ថាប័នមួយចំនួនទៀតរៀបចំផែនការបានបង្ហាញអំពី បញ្ហាប្រឈម និងដំណោះស្រាយដែលចាំបាច់ត្រូវធ្វើដើម្បីរក្សាមរតកវប្បធម៌ឲ្យបានគង់វង្ស។ បញ្ហាទាំងនោះមានដូចជា ទេសចរច្រើនពេក, ការអភិវឌ្ឍន៍លើសដែនកំណត់, ផលប៉ះពាល់លើតម្លៃវប្បធម៌។ ប៉ុន្តែហោចណាស់ គេបានរកសិក្សារកឃើញ និងបានត្រៀមដំណោះស្រាយទៅដល់ឆ្នាំ២០២០រួចជាស្រេច[ទាញយក]។

ជាលទ្ធផល កិច្ចការមួយបានចេញជាផ្លែផ្កាគឺ ក្រមប្រតិបត្តិអង្គរដែលលេចជារូបរាងឡើងនៅឆ្នាំ២០១៥ ក្នុងន័យកាត់បន្ថយភាពអវិជ្ជមានទាំងឡាយចំពោះមរតកវប្បធម៌។

A woman pays hommage to Neak Ta of #VattAdhvea main shrine

A post shared by Ou Kongkea (@oukongkea) on

បុរាណដ្ឋានដែលអ្នកស្រុកធ្លាប់គោរពបូជាប្រែក្លាយមកជា សារមន្ទីរសម្រាប់ទេសចរដើរមើលឲ្យសប្បាយភ្នែក ខ្វះការគោរពចំពោះបុរាណដ្ឋាននេះ។ អត្ថន័យដើមរបស់ប្រាសាទបានប្រែប្រួលទៅតាមទេសកាលនៃចំនួនទេសចរ។ អ្នកស្រុកឆ្ងាយដែលធ្លាប់គោរពប្រាសាទក៏លែងមានច្រើន ចំណែកអ្នកស្រុកនៅជិតប្រាសាទក៏មិនសូវនឹកនា ព្រោះពួកគេត្រូវរវល់ទៅស្វែងរកប្រយោជន៍ពីសេវាកម្មទេសចរណ៍។ ហេតុនេះ វិជ្ជមាន និងអវិជ្ជមានត្រូវតែគិតព្រមគ្នា។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s