និក្ខេបបទ៖ ព្រះគង្គា

នេះជានិក្ខេបបទសម្រាប់បញ្ចប់ថ្នាក់បរិញ្ញាបត្របុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងឆ្នាំ២០១១។ សៀវភៅនេះសសេរឡើងក្រោមការជួយតម្រង់អំពី លោកគ្រូ ស៊ីយ៉ុន សុភារិទ្ធ និង លោកគ្រូ ជី រដ្ឋា។ នៅឆ្នាំ២០១៣ គ្រឹះស្ថានបោះពុម្ពផ្សាយនគរវត្តបោះពុម្ពផ្សព្វផ្សាយបន្ត។

dsc_6836
ព្រះគង្គា

ខាងក្រោមនេះជាសេចក្តីសង្ខេប

ទោះយើងគ្រប់គ្នាដឹងថា ឥទ្ធិពលរបស់ឥណ្ឌារីកសាយភាយមកដល់ទឹកដីខ្មែរ តាំងពីដើមគ្រិស្តសករាជក៏ពិតមែន តែតាមការសិក្សាលើសិលាចារឹកវិញបានបង្ហាញថា ខ្មែរទើបនឹងចាប់ផ្តើមចារពាក្យ គង្គាដំបូងនៅស.វទី៧ប៉ុណ្ណោះ។

គង្គាដែលខ្ញុំនិយាយក្នុងសារណានេះ មិនមែនមានន័យត្រឹមជាទឹកដូចខ្មែរទូទៅគិតឡើយ។ ខ្ញុំព្យាយាមបង្ហាញថា សព្វថ្ងៃខ្មែរគិតចំពោះគង្គាត្រឹមជាទឹក តែចំពោះខ្មែរបុរាណពុំបែបនេះសោះឡើយ។ ផ្ទុយទៅវិញ គង្គាជាទេវីមួយអង្គក្នុងព្រហ្មញ្ញសាសនា ដែលខ្មែរបុរាណស្គាល់ព្រះនាងគ្រប់ទេសកាល តាំងពីហូរចុះពីស្ថានសួគ៌រហូតហូរទៅដល់សមុទ្រ។ ស្គាល់សូម្បីពូជពង្សរបស់ព្រះនាងផង។

ដោយឡែក មកដល់សព្វថ្ងៃនេះ ខ្មែរគិតចំពោះគង្គាត្រឹមជាទឹកធម្មតា។  បើសួរថាគង្គាជាអ្វី? ពួកគេនឹងឆ្លើយយ៉ាងលឿនថាគង្គាគឺជាទឹក ដោយគ្មានភ្នកនឹកដល់ទន្លេគង្គា ឬព្រះនាងគង្គាអ្វីឡើយ។ នេះហើយជាការប្រែប្រួលដែលខុសពីលក្ខណៈដើមដែលទើបនឹងមកពីដំបូង។  តាមទេសកាលផ្សេងៗ យូរៗទៅ គង្គាបែរជាមានន័យត្រឹមជាទឹកធម្មតាទៅវិញ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s