យើងស្មគ្រចិត្តដោយខ្លួនឯង

«ពីដើមមានមនុស្សច្រើនគ្របគ្រងទឹកនេះ។ តែបានម្នាក់ក៏ដូរចេញៗ។ បាន៥-៦នាក់ក្រោយមក បានគេយកខ្ញុំឲ្យជួយមើល។ ខ្ញុំកាន់ទឹកនេះជាង១០ឆ្នាំហើយ។ ខ្ញុំជួយមើលនេះ មិនដើម្បីបានផលប្រយោជន៍អីមកលើខ្ញុំទេ [តែ]ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋនេះបានបង្កបង្កើនផលប៉ុណ្ណោះឯង។ រឿងមួយទៀត ទឹកនេះគួរឲ្យចាប់អារម្មណ៍ច្រើនត្រង់ថា នៅឃុំប្រដាកយើងមានប្រភពទឹកច្រើន ហើយខ្ញុំស្តាយ។ [ខ្ញុំចង់]ឲ្យបងប្អូនយើងមានសមត្ថភាពឲ្យមកគ្រប់គ្រងបន្ថែមមកដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋក្នុងឃុំប្រដាកនេះធ្វើការបង្ករបង្កើតផលបានច្រើន។ ទី១ ខែប្រាំង យើងដាំឪឡឹកនៅប្របមាត់ស្ទឹង ហើយអាជង្លងៗ យើងធ្វើស្រែប្រាំង។ ការងារនេះគ្មានប្រាក់កំរៃអីទេ ដោយយើងស្មគ្រចិត្តដោយខ្លួនឯង ដើម្បីជួយបងប្អូននៅឃុំប្រដាក។ សម្រាប់ខែវស្សា ទឹកមានគ្រប់កន្លែង មិនបាច់សុំទេ។ វាគ្រប់គ្រាន់ តែបើដល់រដូវប្រាំង គេថា ហ៎! តំបន់ណាមួយខ្វះទឹក គេតេមកខ្ញុំថា ត្រូវការទឹកនៅប្រឡាយថ្នល់តាជាល យើងបើកឲ្យគេមក គេខណ្ឌទ្វារនេះ។ បើគ្រប់ហើយ យើងបើកឲ្យប្រឡាយថ្នល់តាចត់ ប្រឡាយផ្លូវផ្ទះតាសាយ ប្រឡាយផ្លូវផ្ទះតាឈន់ មានឈ្មោះណា៎។ យើងបើកឲ្យគេ គេចាំតែត្រងយក។ ពេលគ្រប់ហើយ គេតេមកយើងបិទទឹកទុកវិញគ្រប់គ្រាន់ហើយ។ យើងក៏ដាក់ទ្វារទុក។»

ប្រព័ន្ធទឹកនៅឃុំប្រដាក

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s