វិស័យវប្បធម៌៖ ប្រើច្រើនកាលណា ល្អកាលនោះ

មិនមែនមានប្រើតែនៅប្រទេសវៀតណាម ឬប្រទេសខ្មែរឡើយ ដួនត្រូវគេប្រើពេញតំបន់អាស៊ីអាគ្នេយ៍ទាំងមូល រួមទាំងបណ្តាប្រទេសខាងដីកោះផង។ ប៉ុន្តែប្រទេសវៀតណាមពិសេសជាងគេ ពិសេសត្រង់ថា គេប្រើវាមិនថាជាអ្នករស់នៅតាមជនស្រែចម្ការ ឬទីក្រុងឡើយ។ ក្នុងវិស័យទេសចរណ៍វិញ គេប្រើវាទ្វេរដងដើម្បីបង្ហាញអំពី អត្តសញ្ញាណរបស់គេ។

វប្បធម៌របស់ប្រទេសនីមួយៗតែងមានឬសគល់តមកវែងឆ្ងាយរាប់ឆ្នាំទម្រាំមកដល់បច្ចុប្បន្ន។ ដូចដែលយើងឃើញនឹងភ្នែកសព្វថ្ងៃថា ខ្មែរមានវប្បធម៌តឬសតគល់ជាយូរមកហើយ។ កត្តាបរិស្ថានជុំវិញ និងភូមិសាស្ត្រធ្វើឲ្យប្រទេសនៅអាស៊ីអាគ្នេយ៍មានវប្បធម៌ស្រដៀងគ្នាខ្លះៗដែរ។ មួយវិញទៀត ទំនាក់ទំនងនៃវប្បធម៌ដែលតែងឆ្លងគ្នាទៅវិញទៅមកក៏រួមចំណែកមួយទៀតដែរ។ ប៉ុន្តែដោយសារមនុស្សសម័យបច្ចុប្បន្នព្យាយាមស្វែងរកអត្តសញ្ញាណរបស់ជាតិខ្លួន កត្តានេះធ្វើឲ្យវប្បធម៌ប្រទេសទាំងនោះត្រូវគាំងស្តូក ហើយនៅទ្រឹង ត្បិតពួកគេលែងចង់ឲ្យវប្បធម៌ឆ្លងគ្នាទៅវិញទៅមកបាន។

ទោះបីដួនរបស់ប្រទេសទាំងអស់ធ្វើពីវត្ថុធាតុដើមផ្សេងគ្នា ដែលអាស្រ័យលើបរិស្ថានជុំវិញក៏ពិតមែន ប៉ុន្តែសណ្ឋានរបស់ដួនពុំមានរាងខុសគ្នាដល់ថ្នាក់មើលពុំស្គាល់ឡើយ។ ម្យ៉ាងទៀត ជាតិសាសន៍ទាំងនេះមានពាក្យហៅមួកប្រភេទនេះទៅតាមភាសាផ្សេងៗរៀងៗខ្លួន។ ខ្មែរហៅមួកនេះថា «ដួន»។ លាវហៅថា «កូប»។ ភូមាហៅថា «ខ្មុក»។ វៀតណាមហៅថា «ណនឡា»។ ហ្វីលីពីនហៅថា «សាលាកូត»។ ឥណ្ឌូណេស៊ីហៅថា «ចាពីង»។ ជប៉ុនហៅថា «សុកេកាសា»។ កូរ៉េហៅថា «សាតកាត»។ ចិនហៅថា «ទួលិ»។ ថៃហៅថា «តួន»។

គួរឲ្យចាប់អារម្មណ៍ ប្រជាជនហ្វីលីពីនមានរបាំ«សាលាកូត»ដោយអ្នករាំមានប្រុសស្រីដៃកាន់ដួនរាំ មិនប្លែកអីអំពីជនជាតិនៅពោធិសាត់«រាំបេះផ្លែក្រវាញ»។ ទោះបីការរចនាដួនខុសគ្នាខ្លះ ប៉ុន្តែមូលដ្ឋាននៃរូបរាងដូចគ្នាស្ទើទាំងស្រុង។

អ្វីដែលចម្លែកត្រង់ថា ខ្មែរព្យាយាមយករបស់ខ្លួនឲ្យទៅគេ។ រហូតកូនចៅដែលមានឈាមជ័រជាអ្នកធ្វើដួនជាដើមផងឆ្លងគំនិតពីអ្នកក្រៅកើតចិត្តមិនយល់ស្របឲ្យចាស់ៗក្នុងភូមិរបស់ខ្លួនបន្តធ្វើដួនទៅទៀត ព្រោះតែគាត់យល់ថា ដួនមិនមែនមួកខ្មែរ។ ម្ល៉ោះហើយ បើខ្មែរឈប់ធ្វើ ឬក៏លែងប្រើដួន យើងនឹងសល់តែពាក្យមួយគត់គឺ «បាត់»។

DSC_1803
ឆ្អឹងដួន

យើងតែងតែឃើញគេធ្វើបុណ្យមួយស្ទើរពេញទ្វីបនៅចុងខែធ្នូជារៀងរាល់ឆ្នាំ ពិសេសនៅប្រទេសលោកខាងលិច។ បុណ្យនោះ ខ្មែរច្រើនតែស្គាល់ថាបុណ្យណូអែល។ ប្រសិនជាយើងមិនបើកWIKIPEDIAមើលទេ តើយើងអាចដឹងថា ណូអែលមានកំណើតពីប្រទេសណាទេ? វប្បធម៌តែងឆ្លងគ្នាទៅវិញមក។ នៅឥណ្ឌាឯនោះសោះក៏គង់ឆ្លងដល់ខ្មែរ ចុះប្រទេសជិតខាងជាប់របងគ្នាពីមួយទៅមួយ? រឿងអ្វីដែលមិនអាចឆ្លងគ្នាបាន។

ត្រឡប់មកវិញ បណ្តាប្រទេសដែលប្រើដួនទាំងអស់គួរស្វែងយល់អំពីរឿងនេះឲ្យបានជ្រៅ ឬរួមគ្នារក្សាវាឲ្យបានគង់ ចៀសវាងបាត់បង់នាំឲ្យស្តាយទៅថ្ងៃមុខ។ ត្បិតយើងទាំងអស់គ្នាសុទ្ធសឹងមានចំណែកជាម្ចាស់វប្បធម៌មួយនេះ។

យ៉ាងណាក៏ដោយ ខ្ញុំសូមលើកជាសំនួរថា តើវាមានប្រយោជន៍អ្វីបើយើងមានឈ្មោះត្រឹមជាម្ចាស់ តែមិនបានប្រើប្រាស់វាផងនោះ? ឧបមាថា បុរសម្នាក់មានម៉ូតូល្អមួយទុកមិនដែលបានជិះទេ។ បុរសម្នាក់ទៀតតែងមកខ្ចីម៉ូតូនេះជិះរហូត ទោះទៅផ្សារ ទៅសាលា ទៅដើរលេងជាដើម។ ដូច្នេះ ទោះយើងជាម្ចាស់ក៏ពិតមែន ប៉ុន្តែហាក់ដូចជាគ្មានន័យអ្វី។ មិនត្រឹមប៉ុណ្ណោះ មនុស្សជាច្រើនប្រហែលយល់ថា ម៉ូតូនេះជាកម្មសិទ្ធរបស់បុរសដែលតែងតែខ្ចីគេជិះនោះទៀតផង។ ក្នុងវិស័យវប្បធម៌ក៏ដូចគ្នា អ្នកណាប្រើច្រើន អ្នកនោះមានប្រៀបជាង។ មានប្រៀបត្រង់ថា វានឹងក្លាយជារបស់អ្នកប្រើច្រើនដោយស្វ័យប្រវត្តិ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s