ជ្រម

អ្នកតាដែលមានអំណាចខ្លាំងនៅភូមិចុងឃ្នៀសគឺ អ្នកហោះអ្នកហើរ។ ម្តងម្កាល គេហៅអ្នកខ្យល់។ គ្រប់មុខផ្ទះតែងមានជ្រមដែលគេយកស្មៅប្រភេទណាក៏បានមកចងរមូលធ្វើជាស្លាធម៌ព្រៃ និងបាយសីព្រៃ ដោតទង់ពណ៌ចំរុះលំអទាក់ភ្នែក។

ជ្រមនេះហាក់ដូចជាគ្រឿងសម្គាល់មួយបញ្ជាក់ថា កូនចៅសមាជិកផ្ទះនេះក៏ជាអ្នកនៅក្រោមចំណុះ ឬការមើលថែរបស់អ្នកហោះអ្នកហើរ។ ដូច្នេះ បើកាលណាអ្នកហោះអ្នកហើរដើរកាត់ពើបប្រទះជ្រមនៅមុខផ្ទះហើយ អ្នកហោះអ្នកហើរមិនត្រូវធ្វើទុក្ខទោម្នេញដល់សាច់ញាតិក្នុងផ្ទះនេះឲ្យឈឺ ឬស្លាប់ឡើយ។

dsc_9391

នៅពេលខែមាឃ អ្នកនៅចុងឃ្នៀសធ្វើបុណ្យភូមិឡើងអ្នកតា ហើយបញ្ជូនអ្នកហោះអ្នកហើរ និងសេនាកងពលរបស់អ្នកហោះអ្នកហើរឲ្យចេញទៅណាឆ្ងាញពីភូមិ។ ម្ល៉ោះហើយ តាមជ្រមមុខផ្ទះនីមួយៗមានចងអំបិល ស្ករ ប្រហុក វេចខ្ចប់សម្រាប់អមនុស្សទុកធ្វើជាស្បៀងទៅទីផ្សេងទៀតដែលមិនមែនជាភូមិនេះ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s