រម្ងាប់ឈើ

តាមធម្មតា បើដើមឈើច្រើន វានឹងកើតទៅជាព្រៃ ទើបយើងមានពាក្យថា ព្រៃឈើ។ ប៉ុន្តែព្រៃក្នុងគំនិតខ្មែរមិនមែនគ្រាន់ជាកន្លែងមានដើមឈើដុះច្រើនទេ។ ព្រៃ គឺជាកន្លែងសម្បូរណ៍ទៅដោយអមនុស្សដែលកាចសាហាវ កោងកាច ជាទីដែលមានមន្ទិល ឬគ្មានអារ្យធម៌។ ឧទាហរណ៍ មនុស្សណាមានចិត្តអាក្រក់ សាហាវយងឃ្នង គេហៅថា មនុស្សព្រៃផ្សៃ។ ឬបើអ្នកណាស្លៀកពាក់រញ៉េរញ៉ៃខុសសង្គមប្រក្រតី គេថាអ្នកនោះទើបមកពីព្រៃ។ ព្រៃខុសពីស្រុក ព្រោះស្រុកជាទីមានវប្បធម៌ ជាទីដែលមនុស្សរស់នៅ។

ក្រុមយើងធ្លាប់បង្ហាញរួចហើយអំពី ព្រៃ និងស្រុក

ក្នុងពិធីខ្លះ គេអញ្ជើញអមនុស្សពីព្រៃមកចូលស្រុក ពេលចប់ក៏បញ្ជួនឲ្យទៅព្រៃវិញភ្លាម។ របស់ដែលយកមកពីព្រៃ គេយល់ថា តែងជាប់នូវមន្ទិលផ្សេងៗមកជាមួយ។ នៅសៀមរាប ក្មេងដែលកើតមកភ្លាម គេធ្វើកិច្ចផ្តាច់ព្រៃ ដោយយកសក់តំណាងថាជាព្រៃដែលត្រូវផ្តាច់ចេញឲ្យមកជាស្រុកវិញ ឬថាឲ្យមកជាសហគមន៍មនុស្សវិញ (យើងមានពាក្យថា ព្រៃខ្មោច)។ ពេលចម្រើនភ្លើងសពហើយ អាចារ្យប្រែរូបឲ្យបុគ្គល(ខ្មោច) អាចារ្យធ្វើកិច្ចកាត់កោរសក់ដូចគ្នា ព្រោះបន្ទាប់ពីប្រែរូច បុគ្គលនោះនឹងចាប់ជាតិជាក្មេង។ ម្ល៉ោះហើយត្រូវកាត់សក់សន្មត់ថា ដូចទើបនឹងកើត។ នៅតំបន់ខ្លះ គេថែមទាំងបំពេរធាតុដែលបូជារួចហើយទៀតផង

dsc_9747
រម្ងាប់ឈើ

 

ឈើដែលគេយកមកពីព្រៃ គេត្រូវចម្ងាប់ព្រៃសិនគឺបីដូចជាការប្តូរវិស័យពីព្រៃមកជាស្រុក។ បើជាឈើសម្រាប់ធ្វើរោងធម្មតា អាចារ្យគ្រាន់តែប្រោះទឹកប្រសិទ្ធិឲ្យសព្វរោងនោះជាការស្រេច។ តែបើជាក្តារម្ឈូស អាចារ្យធ្វើកិច្ចយកវល្ល៍ផ្ទាត់ខ្វែងលើក្តាម្ឈូសគ្រប់ផ្នែក។ ផ្ទាត់ដោយបែរខ្នងមិនមើលមកក្តាម្ឈូសទៀតផង។ អាចារ្យសួរឆ្លើយឆ្លងគ្នាថា ស្រេចហើយ? ម្នាក់ទៀតឆ្លើយថា ស្រេច។ ខ្ញុំយល់ថា ការផ្ទាត់នេះដូចជា ការបណ្តេញ។ ឧទាហរណ៍ថា យើងយកកៅស៊ូទាញបន្តឹងឲ្យយារផ្នែកកណ្តាល ហើយព្រលែងលើទឹក។ កម្លាំងវាអាចធ្វើឲ្យទឹកបែកខ្ចាយបាន។ ការដែលបែរខ្នងដាក់នោះអាចក្នុងន័យថាផ្តាច់ មិនខុសពីពេលហែសពក៌គេមិនឲ្យបែរខ្នង។ បែរមើលក្រោយនាំឲ្យកើតក្តីស្រណោះអាឡោះអាល័យ មិនដាច់ស្រេច។ ចុងក្រោយ យកទឹកមកប្រោះព្រំប្រសិទ្ធិជាកិច្ចបង្ហើយ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s