ចិត្តអត់ដាច់ពីប្រទេសខ្មែរទេ

[…]នៅថៃ រកប្រាក់បានច្រើនជាង។ នៅខ្មែរ រកតែលុយទិញស៊ុបមិនបានផង។ នៅថៃ ញុំធ្វើកសាង និងគ្រប់មុខទាំងអស់។ ចង់ទៅថៃវិញដែរ តែគ្មានអ្នកនណាមើលកូន។ កូនច្រើនណាស់ពេក បើកូនតែមួយទៅប្រុចបាត់យូរហើយ។

ម្យ៉ាងអត់ចិត្តដាច់ មកពីយាយតា ម៉ែឪមានស្រុកកំណើតនៅនេះ បងប្អូនញាតិមិត្តនៅនេះ។ និយាយរួមទៅ កន្លែងធ្លាប់នៅ អត់ទៅណាដាច់ទេ។ ទៅប្រទេសគេស្រួលបំផុតតាំងពីម្ហូបស៊ី កន្លែងនៅ គ្រាន់តែអត់ដូចនៅនេះ។ នៅនេះអង្គុយលេងនៅនឹងដី ស្រួលទៅវិញ។ កន្លែងគេ[នៅថៃ]នោះសុទ្ធតែក្រាលកោស៊ូ ខ្ញុំអត់មានអារម្មណ៍ថាចង់ទៅនៅឲ្យបានរាប់ឆ្នាំទេ។ អត់ទេ៎! ចង់ទៅតែមួយភ្លេតៗដូចថា យើងទៅរកស៊ី បើទៅ៤-១០ឆ្នាំ អត់ទៅទេ។ លុះត្រាតែញុំអត់មានដីនៅ អត់មានស្រែ អត់មានអីទាំងអស់បានញុំចិត្តដាច់។ បើថាមានកន្លែងនៅ ចិត្តអត់ដាច់ទេ នឹកឃើញតែស្រុកកំណើតៗ។ ទោះបីខែវស្សាហាលភ្លៀង ហាលផ្គរ ក៏ប្តូរដែរ មិនបានទៅនៅទេ។ នឹកស្រុក នឹកបងប្អូនណាស់។ […]

ចុះបើគេឲ្យយកបងប្អូន គ្រួសារទៅទាំងអស់ ព្រមនៅទីនោះរហូតទេ?

[…] បើឲ្យនៅមាជីវិត ញុំអត់នៅ។ [ទោះ]យកទៅតែបងប្អូន បើអ្នកភូមិ អ្នកជិតខាងនៅនេះ[ស្រុកខ្មែរ]ដែលយកទៅបានអស់? ទាល់តែយកទៅទាំងអស់ មាប្រទេសខ្មែរទៅទាំងអស់ បានញុំទៅ។ បើថាយកទៅតែមាក្រុមគ្រួសារ ក៏ញុំចិត្តមិនដាច់ទេ។ ចិត្តអត់ដាច់ពីប្រទេសខ្មែរទេ។ […]

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s