ភ្លេងគងស្គរ ឬភ្លេងទុបមុយ

កន្លងមក អត្ថបទអំពីប្រធានបទខាងលើជាអត្ថាធិប្បាយមួយ និងសាច់ភ្លេងនៃភ្លេងទុបមុយបានផ្សព្វផ្សាយដោយក្រុមបណ្តាញស្រាវជ្រាវយសោធរជាយូរមកហើយ ហើយក៏អាចមានអត្ថបទខ្លីៗដែលផ្សាយតាមហ្វេសបុកក៏មានមិនតិចដែរ។ យ៉ាងណាក៏ដោយ ខ្ញុំសូមបន្ថែមការលើការស្រាវជ្រាវទាំងឡាយដូចពណ៌នាពីខាងក្រោម។

ភ្លេងនេះលេងបានតែក្នុងពិធីបុណ្យសព ឬបុណ្យចម្រើនអាយុដែលធ្វើឆាកធំដុំ (ហើយជាករណីកម្រជួបបំផុត)។ ភ្លេងនេះមានត្រណមច្រើនមិនថា ឧបករណ៍ ឬឱកាសលេងឡើយ។ ឧទាហរណ៍ គេមិនលេងភ្លេងនេះតាមផ្ទះអ្នកស្រុកដែលគ្មានពិធីបុណ្យខាងលើនេះនោះទេ។ ទោះបីជាហាត់សមគ្នាលេងក៏ដោយ ក៏មិនបានដែរ។ បើអ្នកណាចង់រៀន ក៏រៀនបានតែពេលមានបុណ្យទានដូច្នេះ ឬហាត់លេងក្នុងវិហារវត្តតែម្តង ឬតាមគោកខ្មោច (ព្រៃកប់ខ្មោច)។

ឧបករណ៍ដែលលេងនោះទៀតសោត គេមិនដែលដាក់ក្នុងផ្ទះទេ។ គង និងស្គរ និងពាតរក្សាទុកក្នុងវត្តជាប្រចាំ។ ដោយឡែកតែស្រឡៃ អ្នកកាន់ឧបករណ៍នេះអាចយកទុករក្សាបាន ប៉ុន្តែមិនអាចទុកក្នុងផ្ទះបានឡើយ។ គេអាចទុកតាមជង្រុកស្រូវ ឬរោងគោ ឬចងតាមដើមឈើជាដើមតាមវាលស្រែ ត្បិតគេយល់ថា បើលេងផ្តេសផ្តាសអាចកើតចង្រៃធ្វើមានមនុស្សស្លាប់។

សូម្បីតែការអង្គុយលេងក៏មានរបៀបដែរ អ្នកលេងប៉ី និងពាតត្រូវតែបែរមកខាងលិច អ្នកវាយស្គរ និងគងត្រូវបែរមកកើតវិញ។ អ្នកស្រាវជ្រាវខ្លះយល់ថា ក្នុងន័យកើត-ស្លាប់។ ត្បិតពិធីនេះក៏ក្នុងន័យកើត-ស្លាប់ដូចគ្នា។

ក្រុមអ្នកភ្លេងប្រចាំវត្តអធ្វាហៅភ្លេងប្រភេទនេះថា កន្ទាំមីង ហើយលេងបែរខ្នងទល់គ្នាដែរ ពេលហាត់រៀនក៏បានតែតាមវត្តអារាមដូចគ្នា។

បទដែលគេលេងនោះមិនខុសអីពីភ្លេងមេមត់ ឬភ្លេងអារក្ស។ ឧទាហរណ៍ បទព្រៃឯកើត ឬបទសំពៅថយជាដើម។ ខុសគ្នាថា ភ្លេងនេះលេងបែបបំពេរដូចយើងបានឮក្នុងវីដេអូ។ យ៉ាងណា ខ្ញុំមិនមែនអ្នកភ្លេង ឬធ្លាប់ស្គាល់បទអារក្សច្រើន ទើបខ្ញុំមិនអាចផ្ទៀងស្តាប់ប្រៀបធៀបគ្នាបាន។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s