រុំស្នពឲ្យបុគ្គល

 

បុគ្គល ជាពាក្យហៅសំដៅលើខ្មោច។ ជាទម្លាប់ បុណ្យខ្មោចរបស់អ្នកសៀមរាបមាន២ដំណាក់កាលគឺ បញ្ចុះ ហើយចម្រើនភ្លើង។ នៅពេលចម្រើនភ្លើង គេធ្វើមេរុធំមួយ ជួនកាល គេហៅសាលាមុខដាច់ ឬភ្នំយោង។

មុនចម្រើនភ្លើងនោះ ក្រុមគ្រួសារគាស់ខ្មោចដែលសល់តែឆ្អឹងនោះមកទុកនៅចុងឈើ ឬទីឆ្ងាយពីភូមិដ្ឋាន គេហៅពេលនេះថា លួចសព។ បន្ទាប់មក គេយកក្រណាត់សរុំខ្មោចនោះ (ស្នព)។ តែខ្មោចខ្លះដែលពុំមានសល់ឆ្អឹង ឬខ្មោចខ្លះដែលស្លាប់តាំងពីសម័យខ្មែរក្រហម ហើយមិនដឹងឆ្អឺងនោះនៅទីណា គេយកធូបរៀបជាបាច់ធ្វើឲ្យដូចរាងមនុស្ស។ ពិសេស គេយកលលាដ៏ដូងមកសន្មត់ថា ក្បាល។ យើងគួរពិចារណាថា ឆ្អឹងក្បាលមនុស្សក៏ហៅ លលាដ៏ដូចផ្លែដូងដែរ។ អំណិះតទៅ អាចារ្យធ្វើកិច្ចថា ឆ្អឹងទាំងនេះជារបស់បុគ្គលឈ្មោះ ក ឬខ។

ប្រពៃណីតែងខុសពីតំបន់មួយទៅមួយ។ ករណីបែបនេះ នៅភូមិខ្លះ អាចារ្យគូររូបលើក្រណាត់សជាតំណាង ឬយកធ្យូងសន្មត។ ចំណែកនៅខាងត្បូងសៀមរាប គេយកធូប ដូចឃើញក្នុងរូប។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s