« អំបុកទុំចេក សប្បាយវត្តលលៃ។ ចេត្រច័នខ្ចី សប្បាយវត្តបាគង»

ពាក្យខាងលើនេះគឺជាការចំណាំរបស់អ្នកស្រុកបាគង។ វត្តលលៃ និងវត្តបាគងនៅមិនឆ្ងាយពីគ្នាប៉ុន្មាននោះទេ ហើយវត្តទាំង២នេះជាកន្លែងដែលគេមកជុំគ្នារៀបចំកម្មវិធីកម្សាន្តសប្បាយក្នុងពេលអកព្រះខែ និងចូលឆ្នាំ។

ទម្រាំក្លាយជាចំណាំ មនុស្សចងចាំអស់ពេលយូរគ្រាន់។ ឧទាហរណ៍ក្នុងចម្រៀង «ខែចេត្រចូលឆ្នាំតាមចំណាំ គេទៅលេងវត្ត ម៉ែអើយកុំឃាត់ កូនទៅលេងវត្តសប្បាយនឹងគេ…»។ គេចំណាំថា ចូលឆ្នាំនៅខែចេត្រ ហើយពេលនោះ គេនាំគ្នាទៅលេងល្បែងល្បាំនៅតាមវត្តអារ៉ាមសប្បាយតាមវ័យ។  បើយើងត្រឡប់មកមើលពាក្យចំណាំខាងលើ គេយករុក្ខជាតិជាការចំណាំ ដោយចាំថាពេលដែលផលស្រូវថ្មីចាប់ផ្តើមបានខ្លះៗហើយ គេនឹងយកស្រូវថ្មីនេះមកធ្វើអំបុកហូបនឹងទុំចេក ត្បិតគេយកតែស្រូវថ្មីប៉ុណ្ណោះមកធ្វើអំបុក (អំបុកស្រូវថ្មី)។ លុះដល់ពេលដែលផ្លែច័នចាប់ផ្តើមផ្លែនៅខ្ចីនៅឡើយ គេនឹងធ្វើពិធីចូលឆ្នាំ ហើយដែលគេនឹងមកសប្បាយជុំគ្នានៅវត្តបាគងវិញម្តង។ (ពេលឆ្លងចេត្រ គេទៅជុំគ្នាសប្បាយនៅវត្តរលួសវិញ)

17862417_1209218825857336_6646424089222961002_n

យ៉ាងណាមិញ ចំណាំនេះចាប់ផ្តើមបាត់បន្តិចម្តងៗ ព្រោះឥឡូវគេទៅលេងសប្បាយនៅអង្គរធំ ជាទីរៀបចំអង្គរសង្ក្រាន្ត។ បច្ចុប្បន្ន នៅទីណាក៏និយម «សង្ក្រាន្ត»ដែរ ឯពាក្យ«ចូលឆ្នាំ» គេលែងសូវរាប់រក។ តទៅអនាគត គេអាចចំណាំថា ខែចេត្រអង្គរសង្ក្រាន្ត ព្រោះថាទម្លាប់កើតមកពីធ្លាប់ (លាប់)។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s