ដីផ្អែម ទឹកផ្អែម

ប្រសិនបើអ្នកស្តាប់ភ្លេងការត្រង់វេលាកាត់ខាន់ស្លា នោះអ្នកប្រាកដជាឮពាក្យដីផ្អែមទឹកផ្អែមចេញពីមាត់ទាំងអ្នកចម្រៀង និងអាចារ្យជាដើមផង។ តាមទម្លាប់ គេតែងយកស្ករសតំណាងឲ្យដីដែលផ្អែម និងទឹកដូងតំណាងឲ្យទឹកផ្អែម។

យើងតែងតែឃើញអាចារ្យបង្គាប់ឲ្យគូរស្វាមីបញ្ចុកស្ករ និងទឹកដូងនេះទៅឪពុកម្តាយទាំងសងខាង។ ស្រុកខ្លះ កូនកម្លោះបញ្ចុកឪពុកម្តាយខាងកូនកម្លោះ ឯកូនក្រមុំបញ្ចុកឪពុកម្តាយខាងកូនក្រមុំ។ នៅវេលានេះសោត  អ្នកភ្លេងត្រូវច្រៀងបទ«ចេកទុំ» ឬអ្នកខ្លះហៅ «ចេកមាស»លេងជាផ្នែកមួយនៃកិច្ចនេះដែរដោយរៀបរាប់ថា

១.ឱណាចេកអើយចេកមាស ឱថ្លៃខ្ញុំអើយឡើងផ្អែម ឱត្រជាក់(២ដង) ចេកអើយ ឱណាចេកអើយចេកប្រាក់  ឱថ្លៃខ្ញុំអើយដាក់លើជើងពានអើយ (២ដង)

២.ឱណាចេកមាសចេកប្រាក់ ឱថ្លៃខ្ញុំអើយ អ្នកមហា ឱលោកប្រទាន (២ដង) ដាក់លើ ឱណាដាក់លើជើងពាន ឱថ្លៃខ្ញុំអើយ សូមអ្នកពិសារ (២ដង)

មេបាទាំងខាងប្រុស និងខាងស្រីអញ្ជើញគ្នាពិសាចេកមាសចេកប្រាក់។

៣.ឱណាដីផ្អែម ទឹកផ្អែម ឱថ្លៃខ្ញុំអើយ ផ្អែមណាស់ឱអ្នកមហា (២ដង) ម៉ែវា ឱណាម៉ែវាពិសារ ឱថ្លៃខ្ញុំអើយយ៉ាងណាដែរអ្នក (២ដង)

ចេកមាសចេកប្រាក់ដែលមេបាប្រទាននោះផ្អែមណាស់ ត្បិតកើតមកពីដីដែលផ្អែម និងទឹកដែលផ្អែម។

៤.ឱណាចេកអើយចេកទុំ ហូបកើតឱមាសប្រាក់ (២ដង) ដីផ្អែម ឱណាទឹកផ្អែមត្រជាក់ លោកមេបាអ្នកបានមកពីណា (២ដង)

មិនត្រឹមតែផ្អែមទេ ថែមទាំងត្រជាក់ទៀតផង។

៥.ឱណាទឹកអនោត្តស្រះ ឱថ្លៃខ្ញុំអើយណាលោកមេបា(២ដង) ចេកទុំ ឱណាចេកទុំនេះណា ឱថ្លៃខ្ញុំអើយ ទេវតាប្រទាន (២ដង)

ដីផ្អែមទឹកផ្អែមនោះយកពីអនោត្តស្រះដែលទេវតាលោកប្រទាន។ សព្វថ្ងៃ យើងមានភស្តុតាងពីគម្ពីរខាងពុទ្ធសាសនាដែលបញ្ជាក់ថា ប្រាសាទនាគព័ន្ធមានស្រះទាំង៤ទិសតំណាងឲ្យអនោត្តស្រះ ជាស្រះដែលរំដោះកម្មពារទាំងពួង។ ប៉ុន្តែក្នុងពិធីមង្គលការ គេមិនបានយកទឹកប្រាសាទនាគព័ន្ធផ្ទាល់នោះទេ ប៉ុន្តែគេយកទឹកដូងមកប្រើជំនួសឲ្យទឹកស្រះដ៏ពិសិដ្ឋនោះ។ ការនេះមិនចម្លែកអ្វីទេ ត្បិតពេលបូជាសពចប់សព្វហើយរួចរាល់ គេច្រើនតែយកទឹកដូងមកលាងជម្រះធាតុបុគ្គលដែលបូជារួចនោះ មុននឹងរក្សាទុកក្នុងកោដិ។ បានសេចក្តីថា ទឹកដូងគឺជាទឹកដែលសុទ្ធ ព្រោះឥតមានប៉ះពាល់ប្រឡូកប្រឡាក់អ្វី។

DSC_1090
លាងជម្រះធាតុជាមួយទឹកដូង

សរុបមកវិញគឺថា ចេកមាសចេកប្រាក់ដែលផ្អែម ហើយត្រជាក់នោះបានមកពីដាំលើដីដែលផ្អែម និងទឹកដែលផ្អែម។ ចំណែកទឹកផ្អែម និងដីផ្អែមនោះវិញបានមកពីអនោត្តស្រះ។

DSC_0796
រូបមនុស្សដែលអ្នកស្រុកហៅរាហូ

ប្រការទាំងនេះធ្វើឲ្យខ្ញុំយល់ថា ការដែលរោងការពីដើមមានចងចេកមាសចេកប្រាក់មិនមែនសម្រាប់តែល្អមើលឡើយ តែវាគឺជានិមិត្តថា ក្នុងកម្មវិធីមង្គលការទាំងមូលនេះសង់លើដីផ្អែមទឹកផ្អែមនោះឯង។ បើពុំនោះទេសោតមិនមែនចេកមានផ្លែចេញមកជាមាសជាប្រាក់នោះទេ។  ដូច្នេះ ដីសង់រោងការនេះនឹងចម្រុងចម្រើនដល់គូរស្វាមី។ តែសព្វថ្ងៃ គេលែងនិយមយកចេក តែគេចូលចិត្តការលំអមានផ្ការថ្លៃៗ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s