សិលាចារឹកសម័យកណ្តាលនៅប្រាសាទប្រែរូប

អ្នកប្រាជ្ញដែលសិក្សាអំពីខ្មែរបានចែកប្រវត្តិសាស្ត្រខ្មែរនាសម័យក្រោយអង្គរថា សម័យបុរាណ (ស.វទី៦-១៤នៃគ.ស) សម័យកណ្តាល (ស.វទី១៥-១៨នៃគ.ស) និងសម័យទំនើប (ស.វទី១៩-២០នៃគ.ស)។ ក្នុងសម័យកណ្តាល ខ្មែរជ្រួតជ្រាបពុទ្ធសាសនាថេរវាទខ្លាំងក្លាណាស់ ហើយសាសនានេះឯងដែលអ្នកប្រាជ្ញវិជ្ជាខ្មែរយល់ថា ជាហេតុសំខាន់ដែលខ្មែរលែងសង់ប្រាសាទថ្មធំៗដូចមុន។ មនុស្សធ្វើបុណ្យចង់តែទៅនិព្វានប៉ុណ្ណោះ និងកើតឲ្យទាន់ព្រះសិអារ្យមេត្រីយ៍។

ជាទូទៅ បើគេចង់សិក្សាអំពីបរិបទសាសនាក្នុងសម័យនេះ គេយោងទៅលើសិលាចារឹកសម័យកណ្តាលមួយចំនួនធំនៅសសរប្រាសាទអង្គរវត្ត (ដែលគេហៅថាIMA) និងនៅតាមប្រាសាទតាមបណ្តាខេត្តមួយចំនួនទៀត ព្រមទាំងផ្នែកសិល្បៈផង។ សិលាចារឹកទាំងនេះបានសិក្សាដោយ លោក ឈឹម ពិទូក្រសេម, អ្នកស្រី ពៅ សាវរស, លោក វង្ស សុធារ៉ា និងអ្នកស្រាវជ្រាវផ្សេងទៀត។  សិលាចារឹកសម័យកណ្តាលទាំងនេះក៏មានការសិក្សាខ្លះៗដោយក្រុមបារាំងជាយូរមកហើយដែរ។

ក្នុងចំណោមសិលាចារឹកសម័យកណ្តាលនៅតំបន់អង្គរ ភាគច្រើនគឺចារឹកនៅលើសសរជាន់ព្រះពាន់នៅអង្គរវត្ត។ ទីផ្សេងក៏មានដែរ តែតិចជាងនៅអង្គរវត្ត។ ចំណែកអ្នកដែលបោះពុម្ពផ្សាយសិលាចារឹកសម័យកណ្តាលច្រើនជាងគេ គឺអ្នកស្រី ពៅ សាវរស។ អ្នកស្រីបានសិក្សាអំពីសិលាចារឹកសម័យកណ្តាលដោយសម្រាយ ហើយពន្យល់អំពីសេចក្តីសិលាចារឹកបានជាច្រើនផ្ទាំង ក្នុងនោះក៏មានសិលាចារឹកនៅប្រាសាទប្រែរូប(K.264)នេះមួយដែរ[]។

DSC_2037
សិលាចារឹកសម័យកណ្តាលនៅប្រាសាទប្រែរូប

សិលាចារឹកនេះស្ថិតនៅលើស៊ុមទ្វារខាងឆ្វេងក្នុងទ្វារខាងកើតរបស់ប្រាង្គខាងអាគ្នេយ៍នៃប្រាង្គកណ្តាល ហើយមានចំនួន១៨បន្ទាត់ ប៉ុន្តែ២បន្ទាត់ខាងលើគេរលុបនាំឲ្យពិបាកអាន។ នៅដើមស.វទី២០ លោក អៃមូនីញ៉េ[] បានរៀបរាប់ខ្លីថា នៅប្រាសាទនេះមានសិលាចារឹកខ្មែរទំនើបមួយផ្ទាំងដែលមានចារឹកភាសាខ្មែរលាយភាសាបាលី ហើយមានកាលបរិច្ឆេទឆ្នាំ១៦៨៤នៃគ.ស។ ចំណែកលោក ឡាហ្សុងក្យែ[] រៀបរាប់សង្ខេបជាងលោកអៃមូនីញ៉េទៅទៀតផង។ ក្នុងឆ្នាំ១៩៣៣ លោកល្វីបានសរសេរអត្ថបទកែតម្រូវលើខ្លឹមសារសៀវភៅមួយ ដែលច្រឡំសិលាចារឹកនៅប្រាសាទបាតជុំចុះកាលបរិច្ឆេទគ.ស ៩៦០ ថាជាសិលាចារឹកទំនើប(K.264)របស់ប្រាសាទប្រែរូប[]។

បន្តទៅទៀតនេះ ខ្ញុំសូមចម្លងសេចក្តីសិលាចារឹកនោះជាអក្សរបច្ចុប្បន្ន៖

(១)… (២)… (៣)ឥស្ស[អស់]ជុំនំអ្នកសម្តេចព្រះបញាទិក្ខិន បូពិត្រនូអ្ន (៤)កសម្តេចព្រះព្រហ្មរាជ បូពិត្រនូអ្នកសម្តេចព្រះមហាចន្ន បូពិត្រនូអ្នកសម្តេច… បូ (៥)ពិត្រនូអ្នកសម្តេចព្រះមហាមម បូពិត្រនូអ្នកសម្តេចព្រះស… បូពិត្រនូអ្នក (៦)បញាទិក្ខិន បូពិត្រនូអ្នកជេដ្ឋាបញា បូពិត្រថេរានូថេរភិក្ខុសង្ងសមនេរផោង // រី្យឯក្រហាស្ស[គ្រហស្ត] (៧)សោតមានអ្នកព្រះភៃយរាជា១ តានូវ១ ចោ[ចៅ]សោម ចោនិ្យ ចោផេម នូចោអាត (៨)ចោកូវ ចោនន // រី្យឯស្រីសោតមានអ្នកតូន[ដូន]រត្ន ដូនកេវ នាងរស្ស នូនាងអ្យត នាង (៩)ហ្មង នាងក្ញេវ នាងគណ ទាវជិហអូវ // ឥស្សអ្នកទងអម្បាលនេះស្យងជាសក្ខិយវិ(១០)ញាណនៃ្យនាងសរមានចិត្រសាទ៌្ធាមោកសាងព្រះប្រាកអង្គ២ ផ្តាន១ កុំម្ពិ១ ហេ្យឱយ (១១)សូតមាត្តគុណ ព្រះអព្ភិធម្មចម្លោងបុន ហេយមោកឲ្យចោសោមនេះរួចជាព្រៃយ (១២)ស្រលាះហប្រាម្បិយទិស្សអិ្យតមូលទលលេ្យ ថាបេហបោងផ្ឧណ[ប្អូន]កូនចោផោវពាណ៌​ញ្ញាត្តិ (១៣)កា ឯនាៗមុ្យមោកពិពាត្តមាត្ត្រាយោកជាខ្ញុំមលេយ ព្រះអម្បាលខ្សេចកុំម្ត្រាប្រោសអ្នក (១៤)នោះលេយរណ្ទាះ[រន្ទះ]ទំ្ងអាននចក្កវាលបញ[បាញ់]ឈេហព្រិក្សាផោងកុំឧយត្រូវលេ្យ ត្រូវតែ(១៥)ហអ្នកនោះសព្វៗជាតហោង ទោះយោបិ្យចូក្រំមឯនាៗបង្គាបឲ្យចោសោមជាខ្ញុំលេ្យ (១៦)ព្រះអម្បាលខ្សេចក្តិកុំប្រោសលេយ// ចរិកនេះអ្នកធម្មរង្សិយចារហោង៕


. 1989, Nouvelles Inscriptions du Cambodge, vol.1, p. 36

. 1904, Le Cambodge: Le group d’ Angkor et L’Histoire,t.3, p. 8

. 1911, Inventaire Descriptif des Monuments du Cambodge, t.3, p. 220

. 1933, “Une Prétendue Inscription de Pré Rup” BEFEO.33, p.309

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s