ទស្សនៈចំពោះការគ្រប់គ្រងសំណង់ក្នុងឧទ្យានអង្គរតាមរយៈ Facebook

ក្នុងការផ្សាយរបស់អាជ្ញាធរអប្សរានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧បង្ហាញថា ចំនួនសំណង់ខុសច្បាប់មានចំនួន៥២៣ករណី។ អាជ្ញាធរអប្សរាបានបង្ហាញក្តីបារម្ភចំពោះការងារអភិរក្សតំបន់អង្គរទាំងមូល​ដោយសារតែការកើនឡើងយ៉ាងកំហុកនៃសំណង់ខុសច្បាប់ទាំងនោះ ហើយប្រកាសឲ្យអ្នកទាំងនោះរុះរើចេញវិញ។ សំណង់ទាំងនោះសង់នៅចន្លោះរវាងថ្ងៃទី២០ ខែឧសភា​ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ពោលគឺកំលុងពេលយុទ្ធនាការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧។

បន្ទាប់ពីនោះមក ការបញ្ចេញមតិជាច្រើនដែលធ្វើឡើងតាមបណ្តាញសង្គមហ្វេសបុក ដោយភ្ជាប់នូវវីដេអូ និងរូបថតសកម្មភាពរបស់បុគ្គលិកអាជ្ញាធរអប្សរា និងមន្ត្រីពាក់ព័ន្ធចុះហាមឃាត់ការសាងសង់មួយ។ ជាលទ្ធផល ទាំងទំព័រ (Page) និងគណនេយ្យហ្វេសបុក (Account) មួយចំនួនដែលនិយាយអំពី រឿងខាងលើ ដោយមានអ្នកចូលមើល (views) ចែករំលែក (Share) និងបញ្ចេញមតិ (Comment) យ៉ាងច្រើន។

បរិមាណនេះធ្វើឲ្យយើងចាប់ផ្តើមវិភាគអំពីការបញ្ចេញមតិទាំងនោះ ដើម្បីស្វែងយល់ការយល់ដឹង និងការយល់ឃើញរបស់ពួកគេលើចំពោះការកើនសំណង់ក្នុងតំបន់អង្គរ។ យើងចាប់ផ្តើមស្រង់មតិទាំងនោះចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ហើយយើងប្រមូលបាន១១២០សំណាកគំរូ។ ក្នុងចំណោម១១២០សំណាកនេះសោត យើងបែងចែកជា៥ក្រុមគឺ អ្នកយល់, អ្នកមិនយល់, អ្នកនិយាយពីអំពើពុករលួយ, អ្នកនិយាយពាក់ព័ន្ធនយោបាយ និងមតិផ្សេងៗ។ សូមទាញយករបាយការណ៍សង្ខេបនេះជា  PDF

ខាងក្រោមនេះគឺជាលទ្ធផលដែលយើងរកឃើញ។

Research result-5

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s