ផលប៉ះពាល់នៃកង្វះព្រៃឈើមកលើវប្បធម៌

បញ្ហាប្រែប្រួលអាកាសធាតុក្លាយជាប្រធានបទសំខាន់ ដែលថ្នាក់ដឹកនាំលើពិភពលោកលើកយកមកពិភាក្សារកដំណោះស្រាយ។ ផលប៉ះពាល់ខ្លាំងដែលធ្វើឲ្យអាកាសធាតុប្រែប្រួលគឺ មកពីឧស្ម័នផ្ទះកញ្ចក់ចេញពីប្រទេសអភិវឌ្ឍន៍ធំៗដូចជា ចិន និងអាមេរិចជាដើម។ ជាលទ្ធផល ប្រទេសក្រីក្រកំពុងអភិវឌ្ឍ ដែលរងគ្រោះពីការប្រែប្រួលអាកាសធាតុខ្លាំងទទួលបានថវិកាខ្លះៗ មកទប់បញ្ហាធំរបស់ពិភពលោកនេះ។ ឥឡូវនេះ លោកត្រាំដែលគ្រប់គ្រងប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំមួយក្នុងពិភពលោកនោះ ក៏ចង់គេចវេសពីបញ្ហានេះទៅទៀត។

ទោះវាជាបញ្ហាសកលលោកក៏ដោយ ភាគីពាក់ព័ន្ធនៅកម្ពុជាតែងបញ្ចេញព័ត៌មានអំពី បញ្ហាប្រែប្រួលអាកាសធាតុនៅកម្ពុជាថា បណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ។ របាយការណ៍របស់អង្គការសង្គមស៊ីវិលមិនតិចទេដែលតែងតែបញ្ចេញព័ត៌មាននៃការកាប់បំផ្លាញព្រៃឈើក្នុងប្រទេសកម្ពុជា។ ជាការឆ្លើយតប រដ្ឋាភិបាលក៏តែងតែបញ្ចេញមតិរិះគន់អំពី សុក្រិត្យភាពព័ត៌មានរបស់អង្គការសង្គមស៊ីវិលទាំងនោះ។ ផ្ទុយមកវិញ កំណើនប្រជាពលរដ្ឋ គឺជាហេតុផលមួយដែលរដ្ឋាភិបាលតែងលើកយកមកស្រាយចំណោទទាំងនេះ។ ដោយឡែកក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកថា តើបញ្ហាកង្វះព្រៃឈើបង្ករអ្វីចំពោះអត្តសញ្ញាណវប្បធម៌ ដោយលើកយកសំណង់ឈើធ្វើជាឧទាហរណ៍។

ជាស្វ័យប្រវត្តិ កាលណាផលិតផលអ្វីមួយច្រើនលើសតម្រូវការ ផលិតផលនោះមិនអាចមានតម្លៃខ្ពស់បានឡើយ។ តែបើពេលណាដែលផលិតផលនោះខ្សត់ តម្លៃរបស់វានឹងឡើងក្នុងរយៈពេលពិសេសមួយ លុះត្រាតែមានវិធានការ ឬដំណោះស្រាយណាមួយ ទើបអាចទម្លាក់តម្លៃនោះវិញ។ ដូច្នេះ ហេតុអ្វីឈើឡើងថ្លៃ?

18425166_1408499499207148_707107322421903091_n
ផ្ទះកន្តាំងនៅស្រុកជីក្រែង

កត្តាភូមិសាស្ត្របានកំណត់ថា កម្ពុជាស្ថិតនៅក្នុងតំបន់អាកាសធាតុក្តៅហើយសើម ឬដែលគេហៅថា ត្រូពិច។ កម្ពុជាមានរដូវធំ២គឺ រដូវប្រាំង និងវស្សា។ កត្តានេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតវប្បធម៌ក្នុងប្រទេសកម្ពុជាទាំងមូល ក្នុងនោះក៏មានវប្បធម៌នៃការសាងសង់លំនៅដ្ឋានជាដើមផង។ នៅតាមជនបទស្រុកស្រែចម្ការដែលមិនទាន់ទទួលទំនើបកម្មខ្លាំង លំនៅដ្ឋានច្រើនតែធ្វើពីឈើមានដំបូលបែប កន្តាំង ផ្ទះខ្មែរ រោងដោល រោងឌឿង ប៉ិតជាដើម ហើយតែងមានជើងសសរខ្ពស់ផុតពីដីដោយទុកទីធ្លារក្រោមផ្ទះឲ្យទូលាយស្រឡះ។

ការសង់ផ្ទះលើជើងសសរនេះក៏មកតែពីអាកាសធាតុក្តៅនៅពេលថ្ងៃ ដូច្នេះគេអាចមកសម្រាកសម្រាន្តនៅក្រោមផ្ទះ និងឡើងសម្រាកកាយនៅលើផ្ទះនាពេលយប់។ ទីធ្លាក្រោមផ្ទះក៏អាចយកធ្វើជាទីធ្លាដើម្បីដាក់គោក្របី របស់របរ ផលដំណាំផ្សេងៗផង។ សព្វថ្ងៃនេះ ដោយសារបញ្ហាសុវត្ថិភាពសម្ភារៈមានតម្លៃ ទើបគេធ្វើបន្ទប់ក្រោមផ្ទះបន្ថែម។ ម្យ៉ាងមនុស្សជរាដែលមិនអាចឡើងលើផ្ទះក៏អាចសម្រាកខាងក្រោមបាន។

DSC_1448
កុដិលោកនៅវត្តមហាលាភ

ដោយសារសំណង់ប្រភេទស្រាលនេះត្រូវការប្រើប្រាស់ឈើជាចាំបាច់ ឈើពិតជាដើរតួនាទីយ៉ាងសំខាន់សម្រាប់ជាគ្រឿងសំណង់បង្គុំផ្ទះទាំងមូល ពិសេសគឺបង្ហាញនូវអត្តសញ្ញាណវប្បធម៌របស់ជាតិសាសន៍ខ្មែរ។ ប៉ុន្តែអត្តសញ្ញាណនេះកំពុងទទួលការគំរាមកំហែងពីទំនើបកម្ម និងកង្វះវត្ថុធាតុដើម។ ស្ថាបត្យករខ្លះព្យាយាមធ្វើឲ្យទំនើបកម្មនៅរក្សារូបរាងជាអត្តសញ្ញាណរបស់ខ្មែរ។ ក្នុងអត្ថបទកាសែតភ្នំពេញបុស្តិ៍ក៏និយាយអំពី កង្វល់ដែលកំពុងជួបប្រទះក្នុងការរក្សារចនាបថស្ថាបត្យកម្មនេះបន្តទៅមុខទៀត។

ក្នុងពេលដែលដំណឹងជាច្រើននិយាយអំពី ការកាប់បំផ្លាញព្រៃឈើផ្សាយក្នុងកាសែតស្ទើរាល់ថ្ងៃ ស្របពេលតម្លៃឈើកើនឡើងខ្ពស់។ ផ្ទះឈើសង់លើសសរមានរូបរាងជាផ្ទះបែបខ្មែរ ទំហំ៦ម×៨ម ត្រូវចំណាយអស់យ៉ាងតិចក៏១ម៉ឺនដុល្លារដែរ គិតទាំងថ្លៃជាង និងសម្ភារៈសំណង់។ ផ្ទុយទៅវិញ ផ្ទះតៀមថ្មផ្ទាល់ដីធម្មតា ទំហំ៦ម×៨ម ចំណាយអស់តែ៦ពាន់ដុល្លារក៏អាចរស់នៅសមល្មមបាន។ កត្តានេះធ្វើឲ្យអ្នកស្រុកអង្គរមួយចំនួនធំងាកមកសង់ផ្ទះតៀមថ្ម ដែលបង្កើតជាក្តីកង្វល់ក្នុងការអភិរក្សផ្ទះឈើ ក្នុងតំបន់ប្រវត្តិសាស្ត្រនេះ។ សព្វថ្ងៃនេះ បើយើងចង់ស្វែងយល់អំពីស្ថាបត្យកម្មផ្ទះឈើ យើងអាចរកឃើញថា នៅសល់ច្រើនតែនៅតាមបណ្តាស្រុកភូមិតាមជនបទ ឬតាមដងទន្លេ និងស្ទឹង ដែលភាគច្រើនសង់យូរណាស់មកហើយ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s