បំពេ

សព្វថ្ងៃនេះ ការបំពេកូនក្នុងរង្វង់អ្នកស្រែចម្ការគឺជារឿងធម្មតា។ តែសម្រាប់អ្នកផ្សារមួយចំនួនវិញ គេយល់ថា សម្លេងបំពេនេះនាំមកនូវភាពភ័យខ្លាចទៅវិញ។

ក្នុងជំនឿខ្មែរ គេជឿថាមានខ្មោចបំពេកូនដែលជាខ្មោចស្លាប់ទាំងម្តាយ និងកូន។ ជំនឿនេះសោតធ្វើឲ្យក្រុមហ៊ុនដែលចូលចិត្តផលិតរឿងខ្មោចស្រុកខ្មែរបង្ហាញទិដ្ឋភាពនារីស្លៀកពាក់សយោលអង្រឹងកូនតាមដើមឈើជាដើម ឬក៏ក្នុងផ្ទះ។ មិនត្រឹមប៉ុណ្ណោះ គេធ្វើជាឲ្យនារីនោះបំពេជាសម្លេងផង។

បំពេកូនគឺជា វប្បធម៌មួយរបស់ខ្មែរ ត្បិតសង្គមខ្មែរពីដើមពុំទាន់មានថតចម្រៀងទុកស្តាប់ពេលណាក៏បាននោះទេ។ ម្ល៉ោះហើយ បំពេរគឺជាវិធីមួយជួយឲ្យក្មេងឆាប់ងងុយដេកបាន។ នេះជាវប្ប(បណ្តុះ)ធម៌ដែលសង្គមមួយផ្ទេរពីជំនាន់មួយទៅមួយតាំងពីក្មេងមក។ ឥលូវនេះអ្វីៗក៏ទំនើប អ្នកខ្លះមិនបំពេដោយខ្លួនឯងទេ តែចាក់ចម្រៀងក្បែរកូន។

ជាតិសាសន៍មួយចំនួនប្រើសម្លេងខ្យល់ដូចកំពុងភ្លៀងខ្លាំង (White noise) ដើម្បីឲ្យត្រចៀករៀងហឹង។ ប៉ុន្តែខ្មែរវិញបំពេជាសម្លេងស្រទន់ ថ្មមថ្នាក់។ មិនត្រឹមប៉ុណ្ណោះ ខ្មែរបំពេកូនលាយនឹងការប្រដៅផង ដូចលោកអ្នកនាងស្តាប់ឮក្នុងការបំពេនេះ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s